(ខេត្តបន្ទាយមានជ័យ)៖ ព្រះគ្រូណាប់ម៉ឺន ព្រះចៅអធិការវត្តចំការខ្នុរ និងជាបឡាត់គណខេត្ត ព្រះគ្រូ ប៉ាតសុគន្ធ ព្រះចៅអធិកា វត្តសមាធិផល បានមានសង្ឃដីក្នុងពិធី បុណ្យចូលវស្សាថា នៅថ្ងៃ ១៤ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៣១ ខែកក្តដា ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃចូលវស្សា ដែលព្រះសង្ឃ គង់ចាំព្រះវស្សា ព្រះសង្ឃគ្រប់អង្គ នាំគ្នារៀនគម្ពីរធម៌វិន័យ អស់ត្រីមាស ចំនួន៣ខែ ក្នុងនោះ ក៏មានធ្វើបុណ្យផ្កាប្រាក់ បំបួសកុលបុត្រ ចំនួន២៣អង្គទៀតផង។
ពិធីនេះគេផ្តើមធ្វើនៅវត្ត សមាធិផល ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ទាំងអស់ចូលរួម បរិចា្ចគទាន ជាបច្ច័យ គ្រឿង សាដក ហៅថា កញ្ចប់សាដក ព្រមទាំងផ្កា ទៀន ធូប និងបច្ច័យ៤ សម្រាប់ប្រគេនព្រះសង្ឃ ចូលវស្សាក្នុងវត្ត តាមកំលាំងសទ្ធាជ្រះថ្លា ដើម្បីទទួលកុសល ផលបុណ្យរៀងៗខ្លួន។
ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្ត សមាធិផលបានមាន សង្ឃដិកាថា បន្ទាប់ពីព្រះសង្ឃគង់ ចាំព្រះវស្សារអស់ត្រីមាស រយះពេលបីខែ ៣ខែនោះ ព្រះភិក្ខុសង្ឈគ្រប់ ព្រះអង្គនៅតាមទីអារាម នានាមិនអាចចេញ បិណ្ឌបាតគ្រប់ ច្រកល្ហកបានឡើយ តាមសាសនាបុណ្យ ចូលវស្សាដែលជាពិធី បុណ្យមួយស្រមតាម ពុទ្ធវិន័យនៃ ព្រះបរមគ្រូនៃយើង។ ហើយបុណ្យចូលវស្សា នេះសំខាន់មួយនៅ ក្នុងចំណោមពិធីបុណ្យ សំខាន់ៗ ៤ ដូចជា បុណ្យពិសាខបូជា បុណ្យមាឃបូជា បុណ្យអាសាធបូជា បុណ្យចូលវស្សានិង បុណ្យបវារណាកម្មជាដើម។
លោកគ្រូចៅអធិកាបាន មានសង្ឃដិកាបន្តទៀតថា បុណ្យចូលវស្សាមាន រយះពេល៣ខែ ក្នុងនាមជាព្រះសង្ឃទូទាំង ប្រទេសរៀនគោរ ពធម៌វិន័យនិង ក្រមសីលធម៌របស់ លោកសង្ឃដែលក្រសួង ធម្មការបានកំណក់និងត្រង់ត្រាប់ ស្តាប់ធម៌វិន័យដែល គ្រូអាចារ្យបានប្រៀន ប្រដៅជាដើម។
ព្រះអង្គប៉ាតសុគន្ធ ព្រះចៅអធិកាវត្តសមាធិផល បានមានសង្ឃដិកាបន្តទៀតថា ក្នុងពិធីបុណ្យនោះ មានពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសជិត ឆ្ងាយទាំងអស់បានមូល មតិគ្នាជាឯកច្ចន្ធផ្តួចផ្តើម ធ្វើពិធីបុណ្យផ្កាប្រាក់ មួយឡើងដើម្បីប្រមូល បានថវិកាចំនួន ទឹកប្រាក់១៨លានរៀល ប្រាក់ដុល្លាបាន៧២៥ដុល្លា និងប្រាក់បាទបាន៥.០០០បាត បានមកពីអង្គផ្កាប្រាក់សាមគ្គី និងបុណ្យបំបួសកុលបុត្រ ក្នុងគោលបំណង ប្រមូលថវិកា យកទៅកសាងកុដិ ព្រះសីវលីនិងសមិទ្ធិផល នានាក្នុងវត្តកំពុងដំណើរ ការដល់សព្វថ្ងៃនេះដោយ មានការខ្វះខាតជាច្រើនទៀត។
តាមការអង្កេតក្នុង កម្មពិធីធ្វើបុណ្យចូលវស្សា នៅវត្តសមាធិផលនេះ អនុវត្តបានល្អប្រសើរ តាមការណែនាំរបស់ក្រសួង ធម្មការ និង សាសនា ៕