ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេ !

ស្ទឹងត្រែង: ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៨កក្កដា២០២៣បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេដើម្បីការពារការបាក់ស្រុតច្រាំងទន្លេ ដែលអាចប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែង ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងនៅពេលចុះពិនិត្យមើលការដ្ឋានសាងសង់ច្រាំង ទប់ទន្លេនោះថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលប្រមុខរាជរដ្ឋាភិបាល ផ្តល់ឲ្យប្រជាពលរដ្ឋ ទាំងមូល ក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការសាងសង់សំណង់នេះរួច នឹងលើកកម្ពស់សោភ័ណភាព ក្នុងក្រុងស្ទឹងត្រែង ក៏ដូចជា ការរួមចំណែក បង្ការនិងការពារការបាក់ស្រុត ច្រាំងទន្លេ កើតឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះ ក៏អាចធ្វើឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅខេត្តស្ទឹងត្រែង ផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបន្តថា គម្រោងសាងសង់ច្រាំងទន្លេ មានចម្ងាយជាង ៦ គីឡូម៉ែត្រ បានសាងសង់ជាដំណាក់កាល ច្រើនឆ្នាំមកហើយ ហើយឆ្នាំ២០២៣ យើងសាងសង់ បន្ថែមទៀត ប្រវែង ២៥៦ ម៉ែត្រ នៅក្រោមស្ពានមិត្តភាព កម្ពុជា ចិន សេកុង៕

SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *