ក្រុមការងារចុះមូលដ្ឋានឃុំកំភុនចុះជួបសំណេះសំណាលនិងបង្រៀនក្រុមបក្សភូមិ អំពីរបៀបនៃការគូសន្លឹកឆ្នោត !


ស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ក្រុមការងារចុះមូលដ្ឋានគណបក្សប្រជាជនកម្ពុជាឃុំកំភុន ដឹកនាំដោយលោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំកំភុន និងក្រុមការងារគណបក្សឃុំបានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមបក្សភូមិ ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុសេសាន ខេត្តស្ទឹងត្រែង។
ការចុះជួបដោយផ្ទាល់ជាមួយក្រុមបក្សភូមិនាពេលនោះធ្វើឡើងក្នុងគោលបំណងពន្យល់ណែនាំអោយប្រជាពលរដ្ឋ និងប្អូនៗដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ  និងពន្យល់ណែនាំដល់សមាជិកសមាជិការក្រុមបក្សភូមិ អំពីរបៀបគូសសន្លឹកឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដែលមានសញ្ញាសម្គាល់រូបទេវតាបាចផ្កា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះ។

មានប្រសាសន៍សំណេះសំណាលទៅកាន់ក្រុមបក្សភូមិកាតូត លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សខេត្តនិងជាប្រធានក្រុមការងារចុះជួយឃុំកំភុន បានពាំនាំនូវការផ្តាំផ្ញើរការសាកសួសុខទុក្ខពីសំណាក់ឯកឧត្តម ឡូយ សុផាត បេក្ខភាពគណបក្សប្រជាជនកម្ពុជាលេខរៀងទី១ ឈរឈ្មោះតំណាងរាស្ត្រសម្រាប់មណ្ឌលស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលជានិច្ចកាលថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់តែងតែនឹករលឹកចំពោះបងប្អូនសមាជិកបក្សនិងប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេច ហ៊ុន សែន ជាប្រធានគណបក្ស ប្រទេសកម្ពុជាមានភាពរីកចំរើនឥតឈប់ ឈរលើគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជារឹងមាំ លូតលាស់រីកចំរើន ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន សាលារៀន មន្ទីរពេទ្យ អគ្គីសនីប្រើប្រាស់គ្រប់ទីកន្លែង និងការរស់នៅដោយសុខដមរម្យនា របស់ប្រជាពលរដ្ឋគ្រប់ជនជាតិ និងគ្រប់សាសនា។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *