ឯកឧត្ដម ឡូយ សុផាត បេក្ខជនពេញសិទ្ធិឈរឈ្មោះ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលស្ទឹងត្រែង ចុះសំណេះសំណាលជាមួយសមាជិកគណបក្ស និងឃោសនារកសំឡេងឆ្នោត នៅសង្កាត់ស្ទឹងត្រែង!

ខេត្តស្ទឹងត្រែងៈឯកឧត្តម ឡូយ សុផាត បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងឃោសនារកសំលេងឆ្នោតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។


នៅក្នុងពិធីសំណេះសំណាលឯកឧត្តម ឡូយ សុផាត បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តស្ទឹងត្រែង បានថ្លែងថា គោលនយោបាលប្រាកដប្រជា របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិលើមាគារ៌ ស្ថេរភាពនយោបាយ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់លើគ្រប់វិស័យមានការរីកចំរើនរហូតដល់សព្វថ្ងៃនេះ ទទួលបាននូវសមិទ្ធិផលធំៗ ជាច្រើន ជូនជាតិ និងប្រជាជន។
ឯកឧត្តម បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា បានរួមសុខ រួមទុក្ខ ឆ្លងកាត់ការលំបាក់គ្រប់បែបយ៉ាងជាមួយប្រជាជន មាន៣ដំណាក់កាល ទី១គឺរួមសុខរួមទុក្ខជួយសង្រ្គោះជីវិតប្រជាជនឱ្យរួចពីរបបប្រល័យពូជសាសន៍ ទី២ រួមសុខរួមទុក្ខជាមួយប្រជាជន ឆ្លងការលំបាកគ្មានផ្លូវ គ្មានភ្លើង គ្មានទឹក បានបញ្ចប់សង្រ្គាម នាំមកនូវ សន្តិភាពពេញលេញក្នុងប្រទេស និងដំណាក់កាល និងទី៣ បានដឹកនាំប្រជាជនទាំងបាតដៃទទេ ក្រលំបាក រហូតដល់ការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ ហើយនៅអាណត្តិទី៦ រាជរដ្ឋាភិបាល បានឆ្លងកាត់ការលំបាកមួយ គឺការទប់ស្កាត់ជំងឺកូវីឌ១៩ ដែលមានការរីករាលដាលគ្រប់ទីកន្លែង។
តែកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩បានជោគជ័យផងដែរ។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *