(ភ្នំពេញ)៖ ក្រោមការបញ្ជា ដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារ អន្តរាគមន៍បង្ក្រាប បទល្មើសចលនាសត្វ នៃអគ្គនាយក ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលម៉ោង១ និង០២នាទី រំលងអធ្រាត្រ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានសហការជា មួយការិយាល័យ ផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ ចុះឃាត់ចាប់ រថយន្តចំនួន០១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្ត សណ្ដោងរ៉ីម៉ក ចំណុះ១៦តោន ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-2321 ដឹកសត្វគោក្របី រស់ចំនួន ៤០ក្បាល មកពីប្រទេសថៃ ដែលក្រុមឈ្មួញ នាំចេញតាមច្រក បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឆ្ពោះទៅលក់ ចែកចាយបន្តនៅ រាជធានីភ្នំពេញ ដោយផ្ទុយពីលិខិត អនុញ្ញាតដែលម្ចាស់ សត្វស្នើសុំដឹកជញ្ជូន សត្វគោក្របីរស់ចេញ ពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ក្រុមការងារបានស្ទាក់ ចាប់នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំពោះបទល្មើស ខាងលើនេះ ក្រុមការងារបាន នាំយកវត្ថុតាងនិងបទ ល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំង ចត្តាឡីស័កសត្វរបស់ អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕