(ខេត្តបន្ទាយមានជ័យ)៖ កម្មវិធីកិច្ចប្រជុំប្រចាំត្រីមាសទី១ សម្រាប់កម្មវិធីផ្តល់អាហារ នៅតាមសាលារៀន ដោយការប្រើប្រាស់ផលិតផល ក្នុងសហគមន៍រៀបចំ ដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការ ជាមួយក្រសួងអប់រំ និងកម្មវិធីស្បៀង អាហារពិភពលោក ។
កិច្ចប្រជុំនេះមានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈូប៊ុនរឿង ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូប្រហែល៥០នាក់ នៅព្រឹក ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ ក្នុងសាលប្រជុំ មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថាកិច្ចប្រជុំ នេះគឺចង់បង្ហាញពីវឌ្ឍនភាព នៃការអនុវត្ត កម្មវិធីអាហារនៅតាមសាលារៀន ដោយការប្រើប្រាស់ កសិផលក្នុងសហគមន៍ ក្នុងស្រុក សម្រាប់ឆមាសទី១ ក្នុងឆ្នាំសិក្សា ២០២៣នេះ ដើម្បីធ្វើការលើកកំពស់សមត្ថភាព និងភាពជាម្ចាស់នៃការអនុវត្ត កម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍បន្តទៀតថា កម្មវិធីនេះបានផ្តួចផ្តើមរៀបចំដោយ មន្ទីរអប់រំ យុវជន កីឡា ខេត្តក្នុងគោលបំណង ដើម្បីស្វែងរកបញ្ហាប្រឈម និងរកដំណោះស្រាយ រួមគ្នានៃការអនុវត្តកម្មវិធីស្បៀងអាហារ នៅតាមសាលារៀន ដោយប្រើប្រាស់ កសិផលក្នុងសហគមន៍ ប្រកបដោយគុណភាព ប្រសិទ្ឋភាព និងចីរភាព។
លោក ឈូប៊ុនរឿងបានមានប្រសាសន៍ បន្តទៀតថាការអនុវត្តកម្មវិធី ផ្តល់អាហារនៅតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគុណប្រយោជន៍ចំនួន៣គឺ។
១/ទិដ្ឋភាពអប់រំ ២/ទិដ្ឋភាពសុខភាព ៣/ទិដ្ឋភាពគាំពារសង្គម ដូចជាការផ្តល់អារហារនៅ តាមសាលារៀន ដែលកំពុងអនុវត្ត អន្តរាគមន៍បន្ទាន់ ឲ្យមានប្រសិទ្ឋភាព មួយក្នុងការចូលរួម ធ្វើឲ្យកម្ពុជាសម្រេចបាន នៅគោលដៅខាងលើក្នុងន័យ ការផ្តល់អាហារនៅ តាមសាលារៀនត្រូវតែ មានគុណភាពនៅ តាមសាលារៀន ថ្នាក់មូលដ្ឋានសុវត្តិភាពបំផុត។
លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា អ្នកស្រីបានលើក ទឹកចិត្តដល់ លោក អ្នកស្រី ជាអ្នកគ្រប់គ្រងកម្មវិធី ថ្នាក់ខេត្ត ស្រុង ស្រុក និងសាលារៀន ត្រូវកិច្ចសហការឲ្យបាន ជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ឲ្យដំណើរការកម្មវិធី នេះទាំងក្នុងកសិដ្ឋាន កន្លែងទុកដាក់ស្បៀង កន្លែងចំអិន អាហារ និងកន្លែងសិស្ស ទទួលអាហារដើម្បីធ្វើឲ្យមាន ការប្រែប្រួលជាវិជ្ជមានដល់ដំណើរ ការផ្តល់អាហារតាមសាលា រៀនតាមមូលដ្ឋាននីមួយៗផងដែរ៕