លិចទូកនៅស្រុកសៀមប៉ាងបាត់ខ្លួនរយៈពេល៦ថ្ងៃ រកឃើញសាកសពនៅស្រុកបុរីអូរស្វាយសែនជ័យ!

ស្ទឹងត្រែងៈ សាកសពបុរសម្នាក់ត្រូវបានគេរកឃើញបន្ទាប់ពីបានលិចទូកបាត់ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុច(សែងម៉ា)ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចនគរបាលស្រុកសៀមប៉ាងបានអោយដឹងថាជនរងគ្រោះដែលបានរកឃើញមានឈ្មោះ អ៉ឹម អ៉ីភេទ ប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅ ភូមិកើតហេតុខាងលើ។
លោកបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១២មិថុនា

២០២៣កន្លងទៅ ក្រុមគ្រួសាររបស់ជនរងគ្រោះ ដោយសារលិចទូក បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្រែសំបូរ ដើម្បីអោយជួយរកសាកសព ប៉ុន្តែបន្ទាប់ពីរកនៅចំនុចកើតហេតុមិនឃើញ លុះដល់រសៀលថ្ងៃទី១៧មិថុនា២០២៣ទើបក្រុមគ្រួសារសាច់ញាតិបានរកឃើញសាកសពជនរងគ្រោះនៅចំណុច កោះត្បែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន កម្លាំងជំនាញ និងប៉ុស្តិ៍ បានប្រគល់សាកសពជូន ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *