អ៊ំស្រីអតីតយោធិនមានជំងឺដំបៅជើងធ្ងន់ធ្ងរគ្មានថវិកាព្យាបាល ទទួលបានជំនួយឧបត្ថម្ភពីសមាគម (ស.ស.ប.ស)ខេត្តស្ទឹងត្រែង!

 

ខេត្តស្ទឹងត្រែង៖ដោយទទួលបានកិច្ចសហការ និងសម្របសម្រួលពីអាជ្ញាធរស្រុក សមាគមសម្ព័ន្ធប្រជា
ជនដើម្បីសន្តិភាព ដឹកនាំដោយលោក ផឹក វិទ្យាវី ប្រធានសមាគមខេត្ត និងលោក ជា គឹមវ៉ា អនុប្រធា
នសមាគម បាននាំយកនូវជំនួយស
ប្បុរសធម៌ ទៅឧបត្ថម្ភជូនដល់អ៊ំស្រីអតីតយោធិនមានជំងឺដំបៅជើងខ្វះថវិកាព្យាបាល នៅចំនុចវាលក្រសាំ
ងក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្នុងសកម្មភាពផ្តល់ជំនួយសប្បុរសធម៌ដល់អ៊ំស្រីអតីតយោធិននាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ជា គឹមវ៉ា អនុប្រធានសមាគម បានមានប្រសាសន៍ថាៈនេះគឺជាជំនួយបន្តិចបន្តួចដែលសមាគមបានគៀងគរពីសប្បុរសជន រួមនិងជំនួយរបស់សមាគម តាមរយៈការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកផងដែរ ដើម្បីជួយដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ។

លោកបន្តថាៈនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពក្រោមការដឹកនាំដោយឈ្លៀសវៃពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយផ្តល់ឱកាសឲ្យសមាគម (ស.ស.ប.ស) បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាក ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ ក៏បានថ្លែងអំណរគុណដល់ស
មាគម ដែលបាននាំយកនូវជំនួយសប្បុរសធម៌នេះ ដែលមានថវិការ៦៥ម៉ឺនរៀល រួមនិងគ្រឿងឧបភោគ
បរិភោគមួយចំនួន មកផ្តល់ជូនអ៊ំស្រីដែលមានជំងឺដំបៅជើងព្យាបាលមិនជា មានជីវភាពក្រីក្រក្នុងគ្រា
នេះ ។

លោកអភិបាលរងស្រុកបន្តថាៈបើទោះបីថវិកាទាំងនេះ មានចំនួនតិចតួចក្តី តែវាក៏អាចដោះស្រាយការខ្វះខាតបានមួយគ្រាផងដែរ ។

លោកថាៈនាឱកាក្រោយៗទៀត ក្នុងនាមរដ្ឋបាលស្រុករីករាយជានិច្ចក្នុងការសហការជាមួយ (ស.
ស.ប.ស.) ខេត្តស្ទឹងត្រែង ដើម្បចុះជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថាៈអ៊ំស្រីមានជំងឺដំបៅជើងធ្ងន់ធ្ងរខ្វះថវិកាព្យាបាលខាងលើនេះ មានឈ្មោះ ស៊ូ សុផល អា
យុ៧១ឆ្នាំ មានកូនស្រី២នាក់ប្រកបរបរធ្វើចំការ មានស្រុកកំណើតនៅភូមិរហា ឃុំស្រែចារ្យ ស្រុកស្នួល ខេត្តក្រចេះ ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិប៉ាត់ ខេត្តស្ទឹងត្រែង ។

អ៊ំស្រីជាអតីតយោធិនតស៊ូក្នុងសម័យសង្គ្រាម បានរងរបួសជើងដោយសារអំបែងគ្រាប់.ក្រោយមកស្នាមរបួសក៏បានជាសះស្បើយ ហើយមួយរយៈចុងក្រោយនេះ អ៊ំស្រីក៏ផ្លាស់មករស់នៅខេត្តស្ទឹងត្រែង ចំនុចវាលក្រសាំង ។ ក្នុងពេលធ្វើចំការ អ៊ំស្រីក៏បានដើរមុតនិងដើមដំឡូងចំស្នាមរបួសចាស់ក៏បានក្លាយជាដំបៅរាលដាលកាន់តែធ្ងន់ធ្ងរព្យាបាលមិនជា ដោយស្ថិតក្នុងស្ថានភាពខ្វះខាត ៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *