អាជ្ញាធរខេត្តស្ទឹងត្រែងផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្សនៃសាលាវិទ្យាព្រះរាជបូជនីយកិច្ច!


ខេត្តស្ទឹងត្រែង:សិស្សានុសិស្សនៃសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ប្រមាណ២៥០នាក់នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយអប់រំស្តីពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ដែលបានរៀបចំឡើងដោយលេខាធិការរដ្ឋាត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង។
វេទិការនេះបានធ្វើឡើងក្នុងបរិវេណមុខអាគារធនធាននៃវិទ្យព្រះរាជបូជនីយកិច្ចក្រោម វត្តមានលោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង, តំណាងស្នងការដ្ឋាននគបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត លោកគ្រួអ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនាក់ផងដែរ។
នាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោកវរសេនីយឯក ចែម ផានិត បានថ្លែងថា បច្ចុប្បន្នស្ថានភាពគ្រឿងញៀនមានភាពស្មុគស្មាញ ទោះបីជាការបង្ក្រាបគ្រឿងញៀនពីអាជ្ញាធរមានសមត្ថកិច្ចមានភាពសកម្មយ៉ាងណាក្តី ក៏ប៉ុន្តែឧក្រិដ្ឋជននៅតែបន្តលួចលាក់នាំចូលនូវសាធាតុញៀនតាមគ្រប់រូបភាព និងអ្នកប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់ក៏មានកាន់តែច្រើនឡើងៗ ។ ស្ថិតក្នុងស្ថានភាពនេះទាមទាឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងទប់ស្កាត់ តាមរយៈរាយការណ៍ទៅកាន់សមត្ថកិច្ចពេលឃើញមានការលួចលាក់ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែងនិងជាប្រធាលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តបានលើកឡើងការបង្ក្រាបគ្រឿងញៀន មិនមែនតែជាតួនាទីរបស់សមត្ថកិច្ចកម្លាំងនគបាលប៉ុណ្ណោះទេ ប៉ុន្តែវាជាតួនាទីរបស់យើងទាំងអស់គ្នាដែលចូលរួមទប់ស្កាត់ តាមរយៈការមិនប្រើប្រាស់គ្រឿងញៀន ការរាយការណ៍ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះបង្ក្រាបទប់ស្កាត់។
លោក បានបញ្ជាក់ថា គោលដៅសំខាន់នៃការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យនេះ គឺជាការគិតគូពីអនាគតរបស់ពួកគេ ដើម្បីឲ្យពួកគេជៀសឆ្ងាយពីគ្រឿងញៀន រំលឹក និងដាស់ស្មារតីរបស់សិស្សានុសិស្សកុំឲ្យចង់សាក់ចង់ដឹងនិងប៉ះពាល់ចំពោះគ្រឿងញៀន ជាពិសេសឲ្យពួកគេរួមគ្នាទប់ស្កាត់និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *