ផ្លូវមួយខ្សែប្រវែងជិត៥គីឡូម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ក្រោមមូលនីធិរបស់សង្កាត់ព្រះបាទ ឆ្នាំ២០២៣!

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ១ខ្សែមានប្រវែង៤៦៨០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

អភិបាលក្រុងស្ទឹងត្រែងលោក សាយ កុសលបានលើកឡើងថាផ្លូវ១ខ្សែនេះជាមូលនីធិរបស់សង្កាត់ព្រះបាទ។ ការជួសជុលផ្លូវមួយខ្សែនេះផ្អែកទៅលើកត្តាភូមិសាស្ត្រ សក្តានុពល ភាពជាក់ស្តែងនិងតម្រូវការបស់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ឆ្លងកាត់។លោកអភិបាលក្រុងបន្តថាអាជ្ញារក្រុងនិងថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរចង្អុលបង្ហាញគំនិតទស្សនៈវិស័យ ដើម្បីឲ្យមូលដ្ឋានរបស់យើងមានគោលគំនិតមើលឃើញពីសក្តានុពលក្នុងមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ នឹងកាន់តែមានភាពរីកចំរើននិងស៊ីវិល័យ។

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មាការទី៣នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងបានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់រីកចំរើនឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានលេចជារូបរាង្គឡើងស្ទើគ្រប់មូលដ្ឋានទាំងអស់ មានទាំងផ្លូវបេតុង ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម។
ឯកឧត្តម ឡូយ សុផាត បានថ្លែងរំលឹកដល់ប្រជាពលរដ្ឋអំពីស្រមោលអតីតកាលកន្លងទៅ ដែលខេត្តស្ទឹងត្រែងជួបការលំបាកជាខ្លាំង ដោយសារគ្មានផ្លូវ គ្មានស្ពាន ធ្វើឱ្យប្រឈមនូវការលំបាក គ្រប់យ៉ាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងបានស្ថាបនាជាជំហ៊ានៗ រហូតមានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំងខេត្តជាបន្តបន្តាប់ក្នុងគោលដៅតែមួយ គឺកាត់បន្ថយគម្លាតរវាងជនបទនិងទីប្រជុំជន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើនិងសេដ្ឋកិច្ចមានភាពរីកចំរើន។

គួបញ្ជាក់ផងដែរថាផ្លូវដែលអាជ្ញាធរក្រុងស្ទឹងត្រែងបើកការដា្ឋនជួសជុលមូលនិធិសង្កាត់ព្រះបាទ ឆ្នាំ២០២៣ នាពេលនេះជាផ្លូវគ្រួសប្រហមប្រវែង ៤៦៨០ម៉ែត្រ ទទឹង៦ម៉ែត្រ លូទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ និង មុខកាត់ ០.៦០ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៧កន្លង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *