ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិធីបើក ជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅ វិមានពហុកីឡដ្ឋានជាតិមរតកតេជោ!

ភ្នំពេញៈនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានក៏បានអញ្ជើញចូលរួម ពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅវិមានពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងរាជធានីភ្នំពេញ។
គួររំលឹកថាពិធីប្រកាសបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ី ហ្គេម លើកទី៣២ ជាផ្លូវការ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា «ប្រទេសតូច បេះដូងធំ» បន្ទាប់ពី សម្តេចបានប្រកាសអនុញ្ញាតឱ្យចូលទស្សនាការប្រកួតស៊ី ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្តផ្ទាល់ ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិក គ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារ ក្នុងមួយថ្ងៃថែមទៀត។
តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្ត ទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការ ទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ទោះបីកម្ពុជា ទើបធ្វើជាម្ចាស់ផ្ទះលើកដំបូងក៏ដោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *