អ្នកនាំពាក្យក្រសួងបរិស្ថានៈប្រព័ន្ធអេកូឡូស៊ីផែនដី បច្ចុប្បន្ន ប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាស ធាតុ និងគ្រោះធម្មជាតិផ្សេងៗ!

អ្នកនាំពាក្យក្រសួងបរិស្ថានៈប្រព័ន្ធអេកូឡូស៊ីផែនដី បច្ចុប្បន្ន ប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាស ធាតុ និងគ្រោះធម្មជាតិផ្សេងៗ!
ស្ទឹងត្រែងៈការថ្លែងបែបនេះគឺនៅក្នុងកម្មវិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»ដែលត្រូវបានរៀបចំឡើងវេលាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ក្បែរង្វង់មូលព្រះភិរុណ មាត់ទន្លេសេកុង ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមសហការឧបត្ថម្ភគាំទ្រ ដោយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក ក្នុងគោលបំណងគាំពារបរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណៈជន សិស្ស និស្សិត និងជំរុញចលនាគាំពារបរិស្ថាន ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
អភិបាលរងខេត្តស្ទឹងត្រែងលោក ចៅ មុន្នីរ៉ា បានលើកឡើងថា បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមដ៏ចំបងមួយ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងយក ចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាទាំងនោះរួមមានកំណើនប្រជាជន កំណើនតម្រូវការ ការបំផ្លាញព្រៃឈើ ការ បំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវល្អ ។
លោកបន្តថាខេត្តស្ទឹងត្រែង ជាខេត្តដែលសំបូរទៅដោយធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទ ដូចនេះយើងត្រូវតែ ខិតខំប្រឹងប្រែងថែរក្សា បង្កើនការចូលរួមថែរក្សាធនធានធម្មជាតិ អនាម័យ សម្អាតបរិស្ថានជាប្រចាំ និង រក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូលរួមទាំងអស់គ្នា អនុវត្តយន្តការស្អាតបី គឺ ស្អាតទឹក ស្អាតដី និង ស្អាតខ្យល់។ លើសពីនេះ យើងទាំងអស់គ្នាគួរចាប់អារម្មណ៍ និងស្វែងយល់ពីផលប៉ះ ពាល់ដែលកកើតមកពីកត្តាធម្មជាតិមកលើភពផែនដីយើងផងដែរ។
រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាៈ ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់ សម្រាប់គាំទ្រដល់ ភាវៈរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ប្រព័ន្ធអេកូឡូស៊ីផែនដី បច្ចុប្បន្ន ប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាស ធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើម ដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។
ឯកឧត្តមបន្ថែមថាយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារ ព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយ ម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រា់នដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិ អាចរីកលូតលាស់ ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ។
SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *