ប្រទះឃើញបុរស២នាក់ស្លាប់នៅកណ្តាលព្រៃស្រុកសេសានជាករណីរន្ទះបាញ់!

ខេត្តស្ទឹងត្រែង៖បុរស២នាក់និងសត្វសុនខមួយក្បាលត្រូវគេប្រទះឃើញស្លាប់ក្បែគោយន្តប្រក់កៅស៊ូតង់កាលពីព្រឹកថ្ងៃទី២៦មេសា២០២៣ ក្នុងសភាពហើម ស្ថិតនៅកណ្តាលព្រៃឃុំភ្លុក ស្រុកសេសាន។
តាមប្រភពព័ត៌មានអោយដឹងថាជំហ៊ានដំបូងគេ
នៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នោះសូម្បី
នគរបាលស្រុកសេសានក៏មិនអាចសន្និដ្ឋានថាករណីខាងលើបណ្តាលពីអ្វីនោះដែរ។
ប្រភពដដែលបន្តថានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ
២០២៣ វេលាម៉ោង៩ និង១៥នាទី មានឈ្មោះ ផិត សុវ៉ាត់ភេទប្រុស អាយុ ៤៧ឆ្នាំ បានទៅកាត់បង្គោល
របង ហើយបានប្រទះឃើញសាក សពមនុស្សស្លាប់ចំនួន២នាក់ និងសត្វសុនខមួយក្បាល នៅចំណុចភ្នំដុងខួង ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ។
ក្រោយការពិនិត្យសមត្ថកិច្ចដោយមានការចូល
រួមពីគ្រូពេទ្យផងនោះបានសន្និដ្ឋានជនរងគ្រោះខាង
លើស្លាប់ដោយសារបាតុភូតធម្មជាតិ(រន្ទះបាញ់)។ព្រោះកន្លែងកើតហេតុមានដើមឈើមួយចំនួនត្រូវរយះជាពីរ។
មន្ត្រីសមត្ថកិច្ចអោយដឹងថា សពជនរងគ្រោទី១.ឈ្មោះ ផល្លី វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខ
របរកសិករ មានទីលំនៅភូមិបានប៊ុងឃុំភ្លុកស្រុកសេ
សាន ទី២. ឈ្មោះ ឡុត ស៊ីសុក្រ ភេទប្រុសអាយុ
៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបានប៊ុងឃុំភ្លុកស្រុកសេសាន ។ស្ថិតនៅកន្លែងកើតហេតុគេប្រទះឃើញរបស់របរសម្ភារះប្រើប្រាស់របស់ជនរង
គ្រោះរួមមានដូចជា គោយន្ដកន្រ្តៃយ៍១គ្រឿងម៉ាស៊ីន
ត្រង់ស៊ីន័រ១គ្រឿង ។ល។
ឆ្លងតាមការត្រួតពិនិត្យសាកសព និងយោបល់លោកគ្រូពេទ្យ ថង សំបូរ ពេទ្យមណ្ឌលសុខភាពកំភុន បានសន្និដ្ឋានថា សពទាំង២នាក់ខាងលើ និងសត្វឆ្កែ១ក្បាល ស្លាប់ដោយសារបាតុភូតធម្មជាតិ
(រន្ទះបាញ់)។
សមត្ថកិច្ចបានទទួលការអនុញ្ញាតពីលោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត អោយប្រគល់សាកសពទាំង២នាក់ ជូនក្រុមគ្រួសារ សាច់
ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *