ខេត្តស្ទឹងត្រែងៈសម្ភារៈបរិក្ខាសុខាភិបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយះក្រុមគ្រូពេទ្យ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងប្រគល់ជូនទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនៅពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់មន្ទីរសុខាភិបាល។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណឯកត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានប្រគល់សម្ភារះបរិក្ខាសុខាភិបាលជាច្រើនមកដល់រដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីបន្តប្រគល់ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកទៅប្រើប្រាស់តាមភាពចាំបាច់និងចំគោលដៅ ព្រមទាំងថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោTYDA មកពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងកន្លងមក ។
ទន្ទឹមនិងនេះឯឧត្តម អភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែងត្រូវយកសម្ភារះបរិក្ខាសុខាភិបាលទាំងនេះយកទៅប្រើប្រាស់ឲ្យបានចំគោលដៅផងដែរ ដើម្បីបម្រើដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
សូមបញ្ហាក់ផងដែរថាសម្ភារៈដែលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយះក្រុមគ្រូពេទ្យ TYDAរួមមាន ម៉ាស់ក្រណាត់ចំនួន៥០០០០ដុំ និងសម្ភារៈបរិក្ខាផ្សេងៗចំនួន១៥០ប្រអប់ផងដែរ៕
SAMNEANG