អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) ប្រកាសគម្រោងថ្មីមួយ ក្នុងការលើកកម្ពស់ដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ក្នុងភូមិឦសាន្ត!

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី២៨មីនា២០២៣នេះលោកជំទាវហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធចំនួន៨០នាក់ បានអញ្ជើញចូលរួមក្នុងការប្រកាសដាក់អោយដំណើរការគម្រោងថ្មីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងខេត្តស្ទឹងត្រែងមានឈ្មោះថា “ដល់ពេលត្រូវធ្វើសកម្មភាព” ជាគម្រោង គាំទ្រក្មេងស្រីក្មេងប្រុសវ័យជំទង់នៅភាគឦសាននៃប្រទេសកម្ពុជាដើម្បីបញ្ឈប់ការ រៀបអាពាហ៍ពិអាពាហ៍នៅវ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជា មនុស្សពេញវ័យ ប្រកបដោយសក្ដានុពល ”នៅក្នុងសណ្ឋាគារស្មីពេជ្រ។


លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបាន លើកឡើងថាគោលបំណងចម្បងរបស់គម្រោងនេះគឺដើម្បីរួមចំណែកកាត់បន្ថយការរៀប អាពាហ៍ពិអាពាហ៍នៅវ័យកុមារនិងការមានផ្ទៃពោះនៅវ័យក្មេង នៅក្នុងតំបន់ជួបការលំបាក និងដាច់ស្រយាលនៃភាគឦសាននៃប្រទេសកម្ពុជាមានខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
លោកបន្តថាដំណើរការនៃគម្រោង «ដល់ពេលត្រូវធ្វើសកម្មភាព» នឹងអនុត្តន៍ផ្សព្វផ្សាយនៅតាមតំបន់គោលដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងការអនុវត្តគម្រោងថ្មីនេះនិងត្រូវធ្វើឡើងក្នុងស្រុកចំនួន២ រួមមានស្រុកសេសាន និងសៀមប៉ាង។
លោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព របស់ស្រ្តីនឹងក្មេងស្រី នៅតាមសហគមន៍ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសំខាន់ចំនួនបី គឺ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានការគាំទ្រពីអង្គការឆ្លងអន្តរ ជាតិកម្ពុជា និងប្រកាសដាក់អនុវត្តគម្រោងថ្មីមួយទៀត គឺ គម្រោង «ជល់ពេលធ្វើសកម្មភាព» គាំទ្រដល់ក្មេងស្រីក្មេងប្រុសវ័យជំទង់ដើម្បីបញ្ចប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជា មនុស្សពេញវ័យ ប្រកបដោយសក្ដានុពល ដែលទទួលបានការគាំទ្រថវិកាពីក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិប្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ដែលមានរយៈពេលបីឆ្នគឺចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ។SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *