គ្រឿងញៀនទំងន់ជិត១៣គីឡូក្រាមនិងជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) បង្ក្រាបបាន!


ស្ទឹងត្រែងៈនៅព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៩)ដឹកនាំដោយលោក ឧត្ដមសេនីយ៏ត្រី យិន បញ្ញរិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃនគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយនិងប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលBLOបានចុះបង្ក្រាបគ្រឿងញៀនចំនួន១៣កញ្ចប់និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលលួចឆ្លងដែន ពីប្រទេសឡាវចូលមកទឹកដីកម្ពុជា នៅចំណុច ក្បែរស្ពានទី២ កស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក ម៉ាន់ សៀប ប្រធានBLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ទី១/ឈ្មោះ កែវ គង់មឿង ភេទប្រុសអាយុ២៣ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសនខេត្ត សុវណ្ណឃេត ទី២/ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុសអាយុ ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងចន្ទន៍ ប្រទេសឡាវ។
យោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជនជាតិឡាវទាំង២នាក់ខាងលើបានធ្វើសកម្មភាពបើកបររថយន្តម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ លួចឆ្លងដែនតាមច្រករបៀងចូលមកក្នុងទឹកដីកម្ពុជា ហើយដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់សាកសួរត្រួតពិនិត្យលិខិតឆ្លងដែននិងរថយន្តឆែកឆេររកឃើញធុងពណ៌បៃតងមួយបានវះកាត់ធុងនោះរកឃើញកញ្ចប់ថ្នាំញៀនចំនួន១៣កញ្ចប់ ជាប្រភេទមេតំហ្វេតាមីនiec ម្សៅក្រាមពណ៍សថ្លា មានទំងន់១២,៧៤៥,២ (១២គីឡូ៧៤៥,២ក្រាម)។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ប្រគល់ឲ្យស្នងការខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕KMK  TV ONLINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *