ស្ទឹងត្រែងៈអាជ្ញាធរខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូឡាវ នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀលដើម្បីប្រជុំពង្រឹងចំណងមិត្តភាពរវៀងខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ។
លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តបានមានប្រសាសន៍ថា អាជ្ញាធរនៅតាមបណ្តាយព្រំដែនទាំងអស់ត្រូវពង្រឹងការអនុវត្តការងាររបស់ខ្លួន ពិសេសនៅច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល ត្រូវថែរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ការចេញចូលរបស់ភ្ញៀវបរទេស និងត្រូវបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ ផ្តល់សេវាជូនភ្ញៀវជាតិអន្តរជាតិប្រកបដោយការរួសរាយរាក់ទាក់ផងដែរ។
លោកអភិបាលរងក៏បានដាក់ចេញនូវទិសដៅអនុវត្តផែនការមួយចំនួនដល់មន្ត្រីច្រកទ្វាអន្តរជាតិត្រពាំងក្រៀលផងដែរសម្រាប់ទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងការត្រៀមរៀបចំទទួលភ្ញៀវអន្តរជាតិដែលឆ្លង់កាត់តាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលនៅក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការងារសំខាន់ៗដែលមន្ត្រីច្រកត្រូវអនុវត្តនាពេលនេះរួមមាន ការពង្រឹងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជុំវិញច្រក ការរៀបចំប្រព័ន្ធស្រោចស្រប់តាមសួនជុំអាគារច្រក និងការងារចាំបាច់និងសំខាន់ៗមួយចំនួនទៀត។KMK TVONLINE