សត្វផ្សោតឈ្មោលទំងន់១៦០គីឡូក្រាមបានស្លាប់ជាលើកដំបូងនៅឆ្នាំ២០២៣នេះ!


ស្ទឹងត្រែងៈសត្វផ្សោត ឈ្មោលមួយក្បាល មានទំងន់ជាង ១៦០គីឡូក្រាម ប្រវែង ២ម៉ែត្រ.៣៨ អាយុប្រមាណ២០ឆ្នាំ មានស្នាមជាប់មងនៅផ្នែកកន្ទុយ ព្រុយចំហៀង និងខាងក្រោមពោះ មានពាក់លេខសម្កល់០៥៦បានស្លាប់ដោយសារជាប់មង ។
ករណីស្លាប់សត្វផ្សោតនេះ ប្រជាពលរដ្ឋបានប្រទះឃើញ អណ្តែតទឹក នៅវេលា ម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី១៩មិនាឆ្នាំ២០២៣ស្ថិតនៅ តំបន់អភិរក្សអន្លុងសត្វផ្សោត កោះកាំងកូនសត្វ ឃុំកោះព្រះ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
មន្ត្រីឆ្នាំទន្លេ ប្រចាំការនៅអន្លុងត្បូងខ្លាបានបញ្ជាក់ថា៖ មន្ត្រីជំនាញមិនទាន់កំណត់បានថាសត្វផ្សោតឈ្មោលដែលស្លាប់នេះ វារស់នៅក្នុងអន្លុងផ្សោតណាមួយពិតប្រាកដទេ ហើយផ្នែកជលផល បានទាក់ទងទៅអង្គការ WWF ដើម្បីឱ្យមន្ត្រីជំនាញមកស្រាវជ្រាវ និងមកធ្វើកោសល្យវិច្ឆ័យ ហើយនាំយកសាកសពសត្វផ្សោតនេះទៅរក្សាទុក ។ លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានឱ្យថា សត្វផ្សោត ជាធនធានដ៍កម្រត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៧ អន ក្រ ប កចុះថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣ ឱ្យធ្វើការអភិរក្ស ហើយខណ្ឌជលផលស្ទឹងត្រែង ក៍បានផ្សព្វផ្សាយអនុក្រិត្យនេះទៅដល់ប្រជាអ្នកនេសាទបានទូលាយរួចមកហើយ ដែរ។
លោកបន្តថា ក្រោយពីការផ្សព្វផ្សាយ មិនទាន់បានមួយខែផង នៅថ្ងៃទី១៩មិនាឆ្នាំ២០២៣ផ្សោតឈ្មោលបានស្លាប់ នៅទន្លេមេគង្គលើក្នុងភូមិសាស្ត្រទឹកដី ស្រុកសៀម បូកខេត្តស្ទឹងត្រែង ដោយសារតែមានអ្នកនេសាទ លួចចូលទៅដាក់មង ក្នុងតំបន់ស្នូលនិងតំបន់ហាមឃាត់ ។
សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែង នៅមានអន្លុង អភិរក្សសត្វផ្សោតចំនួន៣ -ទីមួយកោះសន្ទក់- ទី២ អន្លង់កោះកាំងកូនសត្វ -និងទី៣អន្លង់ត្បូងខ្លា ដែលកំពុង អភិរក្ស និងការពារសត្វផ្សោតដែលនៅសេសសល់មិនដល់ទៅ៣០ក្បាលផង ហើយបច្ចុប្បន្នបានស្លាប់ជាបន្តបន្ទាប់ទៀត ៕KMK TVONLINE  

You might like

Leave a Reply

Your email address will not be published. Required fields are marked *