(ខេត្តព្រះវិហារ)៖ ប្រភព ពី ប្រជាពលរដ្ឋ រស់នៅ ភូមិ បង្ក ន ឃុំ រៀបរយ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញ ធំៗ កំពុងកាប់បំផ្លិ ច បំផ្លាញព្រៃឈើនៅ ព្រៃអភិរក្សតំបន់ ព្រៃ ឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ សា្រប់តែធ្វេីការផ្អាកមួយរយៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូន យកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ ។
សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្ត ព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ មិនហ៊ាន ប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួក ឈ្មួញកាប់បំផ្លាញ ព្រៃសហគមន៏ព្រៃឡង់ ជិតរលាយសាប សូន្យអស់ហេីយ។
មជ្ឈដ្ឋាន ខាងក្រៅ ! បាន រិះគន់ ចំៗ ថា បើ ក្រុមហ៊ុន PNT ហៅ ៩៧ ប្រហែល មាន ខ្នងបង្អែក រឹងមាំ នៅ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះវិហារ និងត្រូវរ៉ូវ ជាមួយ ស្ថាប័នមន្ត្រី ជំនាញ ពាក់ព័ន្ធ ជា អ្នកបេីកភ្លេីង ខៀវ ទេីបមេការហ៊ាន គ្រៀងគរព ល រដ្ឋខ្មែរ ឲ្យចូល កាប់ព្រៃឈើយ៉ាង រង្គាល គ្មាន ការទប់ស្កាត់ ពី សំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។
លើសពីនេះទៅទៀត សកម្មភាព ក្រុម ឈ្មួញ ដែល មក សុីស្នួលឲ្យក្រុមហ៊ុន PNT ចូល កាប់ ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូល ឈើ ដឹក ជញ្ជាន តាម គោយន្ត កន្ត្រៃយ៍ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញ តាម ក្រុមហ៊ុន ចំការកៅស៊ូ ជាប់ ខេត្តព្រះវិហារ ឆ្លងកាត់ទៅ ខេត្តកំពង់ធំ យ៉ាង សុខ ស្រួល បំផុត គ្មាន មន្ត្រី ជំនាញ ហ៊ាន ប៉ះពាល់ នោះទេ ។
ផ្ទៃ ដី វិនិយោគ ប៉ុណ្ណា ទៅ ! របស់ ក្រុមហ៊ុន PNT នេះ នៅ មាន ឈើ កាប់ បន្ត ទៀត យ៉ាងពេញបន្ទុករាល់ថ្ងៃ បើ យោង ទៅ តាម ការ ចោទសួរ និង ចម្ងល់ ពី មហាជន ពិសេស ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ច ពាក់ ពន្ធ័ ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ ចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ ដែនដីការពារ ព្រៃឈើរបស់រដ្ឋ។
ប្រជាពលរដ្ឋ រស់ នៅភូមិ បង្ក ន ឃុំ រៀបរយ អំពាវអំពាវ ដល់នាយ ឧត្តមសេនីយ៍ សៅ សុខា មេ ប៉េអឹម ផ្ទៃ ប្រទេស និង ជាគ ណះ កម្មា ធិ ការ ថ្នាក់ជាតិបង្ក្រាប ទប់ស្កាត់ បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ចាត់ មន្ត្រី ក្រោម ឱវាទ ក្នុង ខេត្ត ព្រះវិហារ ចុះពិនិត្យចំពោះទីតាំង ក្រុមហ៊ុន PNT បើ មិន ដូច្នោះ ព្រៃឈើ នៅ សេសសល់ បន្តិចបន្តួច ត្រូវ រង ការវិនាសហិនហោច អស់ ក្រោម ស្នាដៃពួកឈ្មួញ មិន ខាន់ ឡើ យ ។បឋម