ប្រជាពលរដ្ឋស្រុកសេសានចំនួន១៥១នាក់បានបើកប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតរិសម្បទា!


ស្ទឹងត្រែង: ប្រាក់របប គោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋត្រូវបានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជាជនពិការក្រីក្រតាមសហគមន៍នៅក្នុងសេសាន ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។
ការបើក ផ្ដល់គោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍នេះត្រូវបានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តស្ទឹងត្រែងសហការជាមួយរដ្ឋបាលស្រុកសេសាន បើក-ផ្តល់ជូនជនពិការក្រីក្រ ដោយធ្វើឡើងនៅសាលាស្រុកសេសាន ក្រោមវត្តមានលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគកសក និង លោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។លើកឡើងក្នុងមតិស្វាគមន៍លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថាក្រុមការងារទទួលបន្ទុកកំណត់អត្តសញ្ញាណកម្មពិការភាពទាំង ៧ ឃុំ បានកំណត់អត្តសញ្ញាណពិការភាពទូទាំងស្រុកសេសាន បានចំនួន ៤១២ នាក់ស្រី ២០៥ នាក់ក្នុងនោះគ្រួសារពិការក្រីក្រសរុបចំនួន ១៥១ នាក់និងស្ត្រី ៧៤ នាក់ និងត្រូវបានទទួលប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន។
លោកអភិបាលស្រុកបានបនន្តថាក្រុមការងារទទួលបន្ទុកកម្មវិធីកំណត់អត្តសញ្ញាណនៅកម្មពិការភាពបន្តស្រាវជ្រាវរាវរកជនពិការ នៅតាមសហគមន៍មូលដ្ឋានដែលពុំទាន់បានចុះបញ្ជីឲ្យបានអស់ដោយពុំទុកជនពិការណាម្នាក់ រស់ក្នុងភាពឯកោ ដោយមិនបានយកចិត្តទុកដាក់នោះទេ។

លោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបងប្អូនជនពិការ ដោយបានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឈ្លាវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអន្តរាគមន៍បានទាន់ពេលវេលាដល់ប្រជាពលរដ្ឋជាពិសេសជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយនោះឡើយ។

KMK TV ON LINE

You might like

Leave a Reply

Your email address will not be published. Required fields are marked *