ខេត្តស្ទឹងត្រែងៈយើងធ្លាប់តែឃើញបណ្តាញសង្គមហ្វេសបុកបង្ហោះពីបណ្តាខេត្តមួយចំនួន ពីភាពអសកម្មចំពោះរដ្ឋបាលក្រុងស្រុកពាក់ព័ន្ធនិងការថែទាំទ្រព្យសម្បត្តិសាធារណៈប៉ុន្តែនៅរសៀលថ្ងៃទី១៣មីនា២០២៣នេះ អ្នកតាមដានសង្គមហ្វេសប៊ុកនៅខេត្តស្ទឹងត្រែងបានភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញ អតីតចៅហ្វាយក្រុងស្ទឹងត្រែងចាស់គឺលោក ផឹក សុបិន បានបង្ហោះសំណេរបញ្ចេញមតិរិះគន់ចំៗទៅលើការមិនយកចិត្តទុកដាក់ថែទាំសម្បត្ដិសាធារណៈ គឺសួនច្បារ ដែលមានកន្លងមក អោយមានសោភ័ណ្ឌភាពស្រស់បំព្រង ប្រែក្លាយជាក្រៀមស្វិតងាប់និងឆេះភ្លើងដោយដុំ ។
នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសបុកផ្ទាល់របស់អតីតចៅហ្វាយក្រុងចាស់បានរៀបថា៖ស្ទឹងត្រែងបងអើយ គួរឲ្យសោកស្ដាយសមិទ្ធិផលដែល អភិបាលខេត្តជំនាន់មុនៗ បានធ្វើសួនច្បារជាច្រើនកន្លែងក្នុងក្រុងស្ទឹងត្រែងដែលមានផ្កា ស្មៅស្រស់បំព្រងនិងពណ៌ខៀវខ្ចី តែ បច្ចុប្បន្នប្រែជាប្រែក្លាយទៅជាពណ៌លឿងទុំ រហូតដល់ថ្នាក់ឆេះ ថែមទៀត ហើយរូបភាពទាំងនេះគឺនៅមុខសាលាខេត្តនិងមុខផ្សារ សម្ដេចតេជោទៀត ខ្ញុំមិនចង់ផុសបង្ហាញពីអ្វីដែរធ្វើឲ្យខេត្តអាប់ អោនគេឈ្មោះនោះទេ តែវាដូចជាជ្រុលពេក បើមិនបានអភិវឌ្ឍន៍អ្វី បន្ថែម សុំជួយតែថែររក្សាមរតកដែលគេបន្សល់ទុកឲ្យៗបានគង់វង្ស ទៅក៏គួរសំដែរ ភ្លើងបំភ្លឺសាធារណៈធ្លាប់តែភ្លឺចែងចាំងពេញក្រុង គ្រាន់តែដាច់អំពូលក៏មិនខ្ចីដូរដែរ (អត់យល់) គ្រាប់មីស៊ីលដែល រុស្សីបាញ់ធ្លាក់តែនៅអ៊ុយក្រែនទេ ហេតុអ្វីបានជាមកឆេះស្មៅសួន ច្បារនៅខេត្តស្ទឹងត្រែងទៅវិញ? ។
ទាក់ទិនការរិះគន់របស់អតីតចៅហ្វាយក្រុងរូបនេះ បូករួមការអមដោយរូបភាពមួយចំនួនដែលលោកបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់នោះ ទំនងសួនច្បារដែលធ្លាប់មានពណ៌ខៀវខ្ចីនិងស្រស់បំព្រង គ្មាននរណាខ្វល់ខ្វាយស្រោចទឹកថែទាំទេមើលទៅ ចំណែកអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈក៏មិនខ្ចីដូរដែរ៕
KMK TV ONLINE