(ខេត្តកំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរ មួយបានកើតឡើង រវាងរថយន្តដឹកដីនិងម៉ូតូ បណ្តាលឲ្យយុវតីជាសិស្ស សាលាថ្នាក់ទី៧ម្នាក់ រងរបួសធ្ងន់ធ្ងរត្រូវ បានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ តែជាអកុសលត្រូវ បានស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់នេះ កើតឡើងម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវអក្សរ(V) ផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញឡានដឹកដី១គ្រឿង បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចមកកើត មកដល់ចំណុចផ្លូវក្រាល គ្រួសក្រហម”អក្សរV”ខាងលើ បានបត់ស្តាំវេវ ខ្វះការប្រុងប្រយ័ត្ន ក៏បានបុកនិងកៀ ម៉ូតូ១គ្រឿង ដែលបើកបរក្នុង ទិសដៅស្របគ្នា ខណៈនោះបុរសម្នាក់ សង្ស័យជាតៃកុងឡាន បានបើក ទ្វារឡានចុះឃើញ មនុស្សនិងម៉ូតូត្រូវឡាន កិនជាប់ពាក់កណ្តាល ក៏រត់គេចខ្លួនតែម្តង។
ប្រភពពីសមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា ករណីនេះ បង្កដោយ រថយន្តបែន ម៉ាក I.ZU.ZU ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ រ៉ា សុខរីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ បើកបរ(កំពុងរត់គេចខ្លួន)។
ដោយឡែកជនរង គ្រោះមានឈ្មោះ ប៊ន ឆដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ ( សិស្ស ) បើកបរម៉ូតូម៉ាកC.100វេវហាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ (កំពង់ធំ 1O-3019) រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ និងស្លាប់បន្ទាប់ ពីបញ្ជូនដល់មន្ទីរពេទ្យ (មិនពាក់មួកសុវត្តិភាព) ។
បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងសន្និដ្ឋាន ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កទ្បើងដោយ អ្នកបើកបររថយន្តឈ្មោះ រ៉ា សុខរីម ( បត់ស្តាំ ) ដោយខ្វះការប្រុងប្រយត្ន័ ។បច្ចុប្បន្នវត្ថុតាង សមត្ថកិច្ចជំនាញផ្នែក ចរាចរណ៍យកមក រក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្រយ៉ូវ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយ បន្តតាមនិតិវិធី ៕មួន រិទ្ធីយ៉ា