(ខេត្តព្រះវិហារ)៖ បុរស់ម្នាក់ត្រូវបាន គេស្គាល់ថាជាអធិការរង ក្រុងព្រះវិហានិង បានធ្វើអត្តឃាតដោយ បាញ់សម្លាប់ខ្លួនឯង បណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែងដោយមិន ដឹងមូលហេតុ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង កាលបីព្រឹកថ្ងៃទី១០ខែមិនា ឆ្នាំ២០២៣វេលាម៉ោង ១០និង០០នាទីព្រឹក នៅគេហដ្ឋានជនរងគ្រោះ ស្ថិតក្នុងភូមិគោកប៉េង សង្កាត់កំពុង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ប្រភពពីសត្ថកិច្ចបានអោដឹងថា សពជនរងគ្រោះ មានឈ្មោះ ក្រូច ប៊ុនតូរ ភេទប្រុស មានតួរនាទី ជាអធិការរង ក្រុងព្រះវិហារ ទទួលបន្ទុកផែនបទល្មើស ប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជុំវិញកន្លែងកើតហេតុ កម្លាំងសមកត្ថកិច្ចជំនាញ បានរកឃើញ កាំភ្លើងប្រភេទអាការ៤៧ មួយដើមនៅក្បែរជាប់ ពោះសាកសពជនរងគ្រោះ និងមានស្នាមគ្រាប់កាំភ្លើង បាញ់លើខ្លួនសពជន រងគ្រោះជាច្រើន គ្រាប់ផងដែរ។
ក្រោយពីកើតហេតភ្លាមៗ គេឃើញវត្តមានលោក ព្រះរាជអាជ្ញារងនៃសាលា ដំបូងខេត្តព្រះវិហារ លោក គឹម សំលេង បានដឹកនាំមន្ត្រី នគរបាលជំនាញ ក្រុងព្រះវិហារ និងខេត្តព្រះវិហារ ចុះពិនិត្យសាកសពជនផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះ សមត្ថិមិនអាចបញ្ជាក់ ពីមូលហេតុទេពីព្រោះកម្លាំង ជំនាញកំពុងស្ថិតនៅក្នុង ការពិនិត្យនិងធ្វើកុសលវិច្ច័យ ស្រាវជ្រាវពីមូលហេតុពិត៕