បទល្មើលរបាំង ស្បៃមុងរាប់សិបរបាំង នៅក្នុងតំបន់អភិរក្សបឹងប្រា ឃុំពាមឆ្កោក ស្រុកជលគីរី នាយផ្នែកជល់ផលមិនហ៊ានបង្រ្កាប……!!

(ខេត្តកំពង់ឆ្នាំ)៖ តំបន់អភិរក្សបឹងប្រា ដែលស្ថិតនៅក្នុងភូមិក្បាលកន្លង ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង កើតមានបទ ល្មើសនេសាទរបាំងស្បៃមុង បិទភ្ជិតព្រែកជាច្រើនកន្លែង តាំងពីរដូវទឹកឡើង រហូតមកមដល់ពេលនេះ គឺមានសុទ្ធតែសម្រាស់ និងមានរបាំងស្បៃ មុងបិទភ្ជិតព្រែក ដែលមានលបលូយ៉ាង ធំមួយចំនួនផងដែរ ដែលនៅមិនឆ្ងាយ ពីទីតាំងប្រចាំការសហគមន៍នេសាទ របស់លោក សូធន់។

តើលោក នួន រិទ្ធី នាយរងផ្នែកជល់ផល នេសាទពាមឆ្កោក និងលោក សូ ធន់ ប្រធានសហគមន៍ នេសាទក្បាលកន្លង់ បានដឹងរឿងនេះដែរទេ? ខាងលើនេះ ទៅសុទ្ធតែរបាំងស្បៃមុង រាប់សិបរបាំងនៅពេញបឹង និងតាមដៃ បឹងសុទ្ធតែរបាំងស្បៃ មុងបិទភ្ជិតព្រែក និងបិតផ្ជិតដៃបឹង ដោយមានលបលូ យ៉ាងធំៗផងដែរ នៅចំណុចល្ពៅរពាក់ , សំបករាម , ពាមដៃបី បាតមារ បាក់អង្រត់ តានន់បឹងទន្សាយបាតមា។

ហើយបន្ទាប់ពីបែករឿង បទល្មើសនេសាទនេះ ឃើញមានសមត្ថកិច្ច សង្កាត់នេសាទពាមឆ្កោក២ ដឹកនាំដោយលោកនួន រិទ្ធី នាយរងផ្នែក លោកលាក់ សំអាត នាយសង្កាត់នេសាទពាមឆ្កោក ចុះមកបង្ក្រាប។

តែសកម្មភាពនៃការ បង្ក្រាបមិនបានបង្ក្រាបអស់ ១០០ភាគរយនោះទេ គឺបង្ក្រាបរយៈពេល ៣ម៉ោង បានប្រមាណ៤០ភាគរយប៉ុណ្ណោះ គឺកាប់លបលូពីរ បីកំណាត់ចោលនៅនឹង របាំងតែម្ដងមិនបានប្រមូល យកទៅទុកឬដុតចោលឡើយ រួចពួកគាត់ក៏បាន វិលត្រឡប់ទៅកន្លែងវិញអស់។

ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បានថ្លែងថា “ខ្ញុំដល់ឃើញរូបភាព បទល្មើសក្នុងតំបន់ អភិរក្សបែបនេះ ខ្ញុំមិនយល់ថាមន្ត្រីនៅ មូលដ្ឋានគេកំពង់ធ្វើអីទេ”។

ប្រភពពីមន្ត្រីបានបង្ហើបឲ្យដឹងថា ក្រៅពីបទល្មើសដាក់របាំងស្បៃ មុងបិតភ្ជិតព្រែក ក៏មានបទល្មើសឆក់ ត្រីប្រមាណជាង ដប់គ្រឿងផងដែរ ដែលសុទ្ធតែមាន អ្នកយាមចាំមើលផ្លូវ តែបើតែយ៉ាងនេះ ពិតជាហិនហោច អស់ហើយត្រីនៅក្នុង តំបន់អភិរក្សជាក់ ជាមិនខាន។

ទាក់ទងករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូម ពរដល់អភិបាលខេត្តកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្ម ពិនិត្យមើលឡើងវិញ អំពីភាពទទួលខុស ត្រូវរបស់លោក នួន រិទ្ធី នាយរងផ្នែកជល់ផល នេសាទពាមឆ្កោក និងលោក សូ ធន់ ប្រធានសហ គមន៍នេសាទក្បាលកន្លង់ ដែលបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទ យ៉ាងអាណាធិបតេយ្យបែបនេះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *