(ខេត្តស្វាយរៀង)៖ រឿងរ៉ាវដែលបង្ក ឲ្យមនុស្សយ៉ាងតិចចំនួន ៦នាក់ បានរងរបួសធ្ងន់ ស្រាលនោះបានកើត ឡើងដោយសារតែ យោធិនចូលនិវត្តន៍ ម្នាក់ខណះមានទំនាស់ រឿងព្រំដីរបងជាមួយអ្នក ជិតខាងក្នុងសភាព ស្រវឹងស្រាបានយក គ្រាប់បែកមួយគ្រាប់ បោកផ្ទុះឡើងកក្រើកដី បង្កឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងភូមិនិងសមត្ថកិច្ចចុះ មកអន្តរាគមន៍និងឃាត់ ខ្លួនជនបង្ករបានភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១៩និង២០នាទី យប់ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង មានករណីបោកគ្រាប់បែក ដោយជនបង្ក ឈ្មោះអ៊ុ ផា ភេទប្រុស អាយុ ៦៩ឆ្នាំ ជាងយោធិនចូលនិវត្តន៍ បច្ចុប្បន្នមានទីលំនៅ ភូមិឃុំកើតហេតុខាងលើ បានយកគ្រាប់បែកផ្លែប៉ម គប់ចូលផ្ទះជនរង គ្រោះបណ្តាលអោយរង របួសធ្ងន់១នាក់ ប្រុស និងរបួសស្រាល ០៥ នាក់ ស្រី ០៤នាក់ (ក្មេង០២នាក់)។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលរង របួសធ្ងន់ស្រាលទាំង៦នាក់ ក្នុងហេតុក្នុងហេតុការណ៍រួមមាន៖ ១-ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ៦៥ឆ្នាំ(របួសធ្ងន់) ២-ឈ្មោះ ហុីង សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ(របួសស្រាល) ៣-ឈ្មោះ ជេត សុភ័ក្រ ភេទស្រីអាយុ៣៤ឆ្នាំ(របួសស្រាល) ៤-ឈ្មោះ ប៉ែន សុីថា ភេទស្រី អាយុ៥៦ឆ្នាំ (របួសស្រាល) ៥-ឈ្មោះ ព័ណ អុីមុី ភេទស្រី អាយុ ៣ឆ្នាំ (របួសស្រាល) ៦-ឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល)។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវ បានកម្លាំងសមត្ថកិច្ច នគរបាលឃាត់ខ្លួន បានភ្លាមៗ កំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។