(ខេត្តបាត់ដំបង)៖ ពលរដ្ឋនៅតែបន្តរឆ្លង ដែនចូលទៅក្នុងទឹកដីថៃ ទាំងខុសច្បាប់តាមច្រករបៀង ក្នុងស្រុកសំពៅលូន គេសង្ស័យថាអាជ្ញាធរ ពាក់ព័ន្ធប្រហែលបាន លាភសក្ករៈចែកគ្នាហើយ មើលទៅបានជាពុំមាន ការបង្ក្រាបទប់ស្កាត់បែបនេះ ចេតនាធ្វើអោយក្រុម មេខ្យល់មានឳកាស នាំពលករចូលទៅធ្វើការ នៅស្រុកថៃទាំងខុសច្បាប់ បានយ៉ាងរលូន ផ្គើនទៅនឹងអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល អោយទប់ស្កាប់រាល់បទល្មើឆ្លងខុសច្បាប់។
ជាក់ស្តែកកាលពីថ្ងៃទី៥ ខែមិនាឆ្នាំ២០២៣ ច្រករបៀងមួយកន្លែង ជាប់ច្រកទ្វារអន្តរជាតិគីឡូរ១៣ (ភ្នំដី)ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងគេឃើញ មានសកម្មភាពប្រជាពលរដ្ឋ និងពលករខ្មែរលួចឆ្លង ដែនចូលទៅប្រទេសថៃ ទាំងខុសច្បាប់យ៉ាងរលូន ពុំមានមន្ត្រីពាក់ព័ន្ធ ណាចុះបង្ក្រាបឡើយ។
សូមបញ្ជាក់ថា ទីតាំងច្រករបៀងខាងលើនេះ មានកន្លែងទទួលផ្ញើរម៉ូតូ និងរថយន្តជាច្រើនគ្រឿង ព្រមទាំងលួចបើកច្រករបៀង ឲ្យជីវកឆ្លងដែនចូលទៅ ក្នុងទឹកដីថៃទាំងខុសច្បាប់ មិនតែប៉ុណ្ណោះគេសង្ស័យមាន ពលករខ្មែរជាច្រើននាក់ បន្លំឆ្លងដែនចូលដីថៃដោយ មានបេនរថយន្តក្នុងទឹក ដីថៃរងចាំទទួលដឹកបន្តថែមទៀតផង។
ពាក់ព័ន្ធនិងបើក ច្រករបៀងខាងលើ មិនឃើញកម្លាំង នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ធ្វើការទប់ស្កាត់នោះឡើយ ពិសេសលោកខុង យ៉ាតលូង ប្រធានច្រកទ្វារអន្តរជាតិគីឡូ ១៣(ភ្នំដី) និងលោកវីរៈសេនីយ៍ឯក ពៅមុន្នីជោតិនាយប៉ុស្តិច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) មិនដឹងថាលោកមាន វិធានការយ៉ាងណានោះទេ អង្គភាពសារព័ត៌មាន យើងមិនអាចទាក់ទង បានទេព្រោះមិនមាន លេខទូរស័ព្ទទំនាក់ទំនង។
សូមបញ្ជាក់ផងដែរថា មួយរយៈនេះដោយសារ តែមានការរឹតបន្តឹងផ្លូវច្បាប់ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឬអាជីវករ និងពលករឆ្លងដែន ឲ្យស្របច្បាប់ខាងច្រកទ្វារ អន្តរជាតិតម្រូវឲ្យបង ប្អូនប្រជាពលរដ្ឋខ្មែរ បំពេញនៅលិខិតឆ្លងដែន ប៉ាស្ព័រឬសៀវភៅបដឺផាត សម្រាប់ឆ្លងដែនចូល ទៅប្រទេសថៃប៉ុន្តែរាល់ ការបំពេញបែបបទគឺ មានតម្លៃថ្លៃពេកដែល ពួកគាត់មិនអាចធ្វើ ទៅបានដូច្នេះ ឆ្លៀតឱកាសឃុបឃិតជា មួយទីតាំងផ្ញើម៉ូតូដើម្បី ឲ្យអាជីវករចូលតាម ច្រករបៀបខុសច្បាប់និង មានមេខ្យល់បន្លំនាំ ពលករឆ្លងដែនទៀតផង។
នេះជាការប្រឆាំងនឹង បទបញ្ជារបស់សម្ដេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យ មានការរឹតបន្តឹង រាល់ច្រករបៀង ទាំងឡាយណាដែល បើកឲ្យមានការចេញនូវ ទំនិញឬពលករឆ្លងដែន ខុសច្បាប់ត្រូវតែ ទទួលខុសត្រូវ។
ជុំវិញច្រករបៀង បើកអោយពលរដ្ឋខ្មែរ ចេញចូលក្នុងទឹកដីថៃទាំង ខុសច្បាប់ខាងលើនេះ មហាជនរងចាំមើលថា តើលោកវរះសេនីយ៍ឯក ពៅ មន្នីជោតិ នាយប៉ុស្តិច្រកទ្វារអន្តរគីឡូ១៣(ភ្នំដី) និងលោកខុងយ៉ាតលូង ប្រធានច្រកទ្វារអន្តរជាត់គីឡូ១៣(ភ្នំដី) មាន វិធានការយ៉ាងណា រឺបណ្តែតបណ្តោយ អោយមានបទល្មើសបែបនេះ ក្នុងមូលដ្ឋានរបស់ខ្លួនរឺយ៉ាងណា!!!៕