ឃាត់រថយន្តបាន រកឃើញមានសត្វសំពោច ចំនួន០៥ក្បាលបំរុង ជួញដូរឆ្លងដែនទៅ ប្រទេសវៀតណាម

(ខេត្តមណ្ឌលគិរី)៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកែវសីម៉ា ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកាលពី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានឃាត់រថយន្ត០១គ្រឿង ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក  ស្លាកលេខភ្នំពេញ 2G 9297 ត្រង់ចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយឃាត់រថយន្ត បានរកឃើញមាន សត្វសំពោចចំនួន០៥ក្បាល បំរុងជួញដូរឆ្លងដែនទៅ ប្រទេសវៀតណាម ជនសង្ស័យឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់  ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយពីកម្លាំងជំនាញ សាកសួរជនសង្ស័យ ក៏បានឈានទៅបង្ក្រាប ឃាត់ខ្លួនអ្នកប្រមូលទិញ យ៉ាងសកម្មដែលជា មេឈ្មួញជន ជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ដែលជាមុខសញ្ញាប្រមូល ទិញសត្វព្រៃឆ្លងដែន យ៉ាងសកម្ម។

សម្ភារៈដកហូតមាន ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ ៩៣.G១០៣៦៨៥(វៀតណាម) ឃាត់ខ្លួនត្រងចំនុចផ្លូវកៅស៊ូ (ផ្លូវទៅច្រកទ្វារទ្វេរភាគីឡា បាខេក្នុងស្រុកកែវសីមា) ស្ថិតនៅ ភូមិឡាបាខេ ឃុំស្រែខ្ទម កែវសីម៉ា ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តកំពុងអនុវត្តតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *