(ខេត្តប៉ៃលិន)៖ នៅថ្ងៃសៅរ៍១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការ ចង្អុលដឹកនាំពីលោក ជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ កម្មាធិការសាខា លោក ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខា ក.ក្រ.ក ស្រុកសាលាក្រៅ បានដឹកនាំ អនុប្រធាន សមាជិក គណៈកម្មាធិការអនុសាខា ស្រុកសាលាក្រៅ រួមជាមួយមេភូមិ អ្នកស្ម័គ្រចិត្តភូមិ ចំនួន ២៥ នាក់ ស្រី ៦នាក់ចុះធ្វើការអប់រំ ផ្សព្វផ្សាយ ស្តីពីការបង្ការទប់ស្កា ត់ជម្ងឺផ្តាសាយបក្សី H5N1 ចំនួន2ទីតាំង÷ ទីតាំងទី1នៅមណ្ឌល សុខភាពផ្សារ ព្រំដែលមាន អ្នកចូលរួមចំនួន ២៥នាក់នាក់ ស្រី១៩ និងទីតាំងទី2 នៅអនុវិទ្យាល័យផ្សារព្រំ ដល់សិស្សានុសិស្ស ដែលមានអ្នកចូលរួម ៤១៤ស្រី ២២៥ នាក់ សរុបរួមអ្នកទទួល ផលចំនួន ៤៣៧ នាក់ ស្រី ២៤៤នាក់ ចែកប័ណ្ណផ្សព្វផ្សាយ អំពីវិធានការពារខ្លួន ជម្ងឺផ្តាសាយបក្សី H5N1 ចំនួន ៣០០សន្លឹក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ ដឹងអំពីវិធានការពារ ខ្លួនពីជម្ងឺផ្តាសាយបក្សី H5N1 គឺសូមកុំទៅប៉ះ ពាល់បក្សីដែលឈឺ ឬស្លាប់ កុំពិសាបក្សីដែលស្លាប់ ត្រូវពាក់ម៉ាស់ ស្រោមជើងស្រោមដៃ ឧស្សាហ៍លាងសម្អាត ដៃអោយបានស្អាត មុនពេលបរិភោគអាហារ ជាពិសេសជំងឺនេះងាយឆ្លងលើកុមារ ហើយបើមានអាការៈ គ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺ ក ឬ ដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យដែលនៅ ជិតបំផុតដើម្បីធ្វើការព្យាបាល អោយបាន ទាន់ពេលវេលា ។