សាកសពស្ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទៈឃើញនៅក្បែរ ព្រំដែនកម្ពុជា.ថៃ ជាពលករខ្មែរ..!!!

(ខេត្តបន្ទាយមានជ័យ)៖ សពស្ត្រីម្នាក់ររបួសសោះ មុខនៅក្បែរព្រំដែន កម្ពុជា.ថៃជា ពលករត្រឡប់ពីថៃ ករណីប្លន់សំលាប់ យកលុយកម្លាំងជំនាញ កំពុងចុះទៅពិនិត្យ នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ នាយការិយាល័យព្រហ្មទ័ណ្ឌ កម្រិតធ្ងន់នៃស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ ស្វៃ សុភក្ត្រា អាយុ៣៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសឹងចង្ហារ ស្រុកអូរជ្រៅ មានប្តីឈ្មោះ គុជ សាវុធ អាំយុ៤២ឆ្នាំក្នុង បន្ទក់គ្រួសារកូន២នាក់។

លោកបានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ពលករខ្មែរដែលត្រឡប់ ពីធ្វើការនៅប្រទេសថៃ បានប្រទៈឃើញ សាកសពស្ត្រីរង គ្រោះបានដេកស្លាប់ ថ្លុកឈាមមានស្នាក់ស្នាម របួសពេញមុខហើយ បានរាយការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចជំនាញបាន ចុះមកពិនិត្យព្រោះ តំបន់ព្រៃចំការមីនមុន ចូលអង្គភាពស៊ីម៉ាក់ បានរាវមីនរួចទើបចូលបាន។

លោកវរៈសេនីយ៍ឯក ភឿន ម៉ឹងសឹង្ហ បានបញ្ជាក់ថា ក្រោយកម្លាំងជំនាញចុះ ទៅពិនិត្យសាកសពឃើញ ថាមានរបួសស្នាក់ស្នាម ពេញមុខដោយ ត្រូវជនសង្ស័យយក ដំបងវ៉ៃបណ្តាលស្លាប់ ជាករណីប្លន់យកទ្រព្យ ហើយជនសង្ស័យគេច ខ្លួនបានអស់ដែល កម្លាំងជំនាញនិងស្រាវជ្រាវ រកមុខសញ្ញាចាប់ ខ្លួនអោយបាន ហើយក្នុងសពស្ត្រី ឆែករកឃើញលុយ លាក់ក្នុងអាវក្នុងចំនួន ៧.០០០បាត។

ឈ្មោះ ពេជ្រ រតនៈ ភេទប្រុសអាយុ១៧ឆ្នាំជាកូនប្រុស ស្ត្រីរងគ្រោះបានប្រាប់ថា ៖នៅពេលម្តាយត្រូវជន សង្ស័យសម្លាប់នោះ គាត់បានទៅ ធ្វើការជាមួយឪពុក នៅប្រទេសថៃជាង១០ឆ្នាំហើ យប្អូនប្រុសបានទៅ ធ្វើប៉ាស្ព័រទៅធ្វើការងារ ជាមួយបានរយៈពាលជាង១ខែ ហើយដោយម្តាយមាន ជម្ងឺគីសក្នុងស្បូនបាន ត្រឡប់ព្យាបាលជម្ងឺស្រុកខ្មែរវិញ។

ពេលត្រឡប់មកវិញអោយ ឪពុកនៅធ្វើការប្រទេសថៃ រូបគេបានត្រឡប់មកស្រុក ខ្មែរពីរនាក់ម្តាយពេល ដល់ព្រំដែនម្តាយអោយ កូនប្រុសឈ្មោះ ពេជ្រ រតនៈ មានប៉ាស្ព័រចេញតាម ច្រកអន្តរជាតិប៉ោយប៉ែត ហើយម្តាយប៉ាស្ព័រវ៉ៃ ចេញមិនបានរយៈពេល១ថ្ងៃ ទៀតទៀបទើបវ៉ៃ ចេញបានហើយសម្រេច ចិត្តតាមច្រករបៀង តាមរយៈមេខ្យល់ជូនឆ្លងដែន។

ឈ្មោះ ពេជ្រ រតនៈ បានបញ្ជាក់ថា នៅពេលមកដល់ផ្ទះ មិនឃើញម្តាយមកដល់ផ្ទះ ទូរស័ព្ទទៅចូលស្រាប់តែល្ងាច ឃើញបណ្តាញសង្គមព័ត៌មាន ថាមានស្ត្រីម្នាក់ត្រូវបានប្រទះ ឃើញស្លាប់ក្បែរព្រំដែនមើល ភិនភាគនិងសំលាក់ បំពាក់ជាម្តាយរបស់ខ្លួន ដែលលុយមាន លុយជាប់ខ្លួនដាក់លាក់ ក្នុងអាវក្នុងនិងទុកលុយ ចាយតាមផ្លូវក្នុងកាបូបតូច តិចទួចតែប៉ុណ្ណោះ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *