លោកតាជរាវ័យ៧៩ឆ្នាំ ជួបការលំបាកទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមសម្ពន្ធ
ប្រជាជនដើម្បីសន្តិភាព!
ខេត្តស្ទឹងត្រែង៖ខណៈកំពុងលំបាក ជួបការខ្វះខាត ដោយជរាក្នុងវ័យ៧៩ឆ្នាំផងនោះលោកតា យូ សាវី រស់នៅភូមិគីឡូ៨សង្កាត់សាមគ្គីទទួលបានអំណោយជាគ្រឿងឧបភោគបរិ ភោគពីសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ដឹកនាំដោយលោក ផឹក វិទ្យាវី ប្រធាន ស.ស.ប.ស. ខេត្តស្ទឹងត្រែង លោក ជា គឹមវ៉ា អនុប្រ
ធានប្រតិបត្តិ ស.ស.ប.សខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។
ក្នុងឱកាសនាំយកអំណោយជូនលោកតាជរា ជួបការខ្វះខាតនៅសាលាសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោក ជា គឹមវ៉ា បានមានប្រសាសន៍ថាៈក្នុងនាមសមាគ
មសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពខេត្តស្ទឹងត្រែងតែងតែគិតគូរពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង មិនថាទីជិតឬទីឆ្ងាយ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។លោកថា.បើទោះបីអំណោយនេះតិចតួចក្តី តែក៏អាចដោះទាល់បានមួយគ្រាៗផងដែរ ។
ដោយឡែក បន្ទាប់ពីជូនអំណោយលោកតារួច ក្រុមការងារក៏បន្ត ទៅជួបតាយាយក្រីក្រមួយគ្រួសារទៀតតាមការចង្អុរបង្ហាញពីអាជ្ញាធរមូលដ្ឋាន នៅឯភូមិគីឡូ៨ ចំណុះថ្មដា សង្កាត់សាមគ្គី ដោយនាំយកថវិកាចំនួន២០ម៉ឺនរៀលជូនគាត់ផងដែរដេីម្បីជួយសម្រួលដល់ការរស់នៅរបស់គាត់ ។
ជាការឆ្លេីយតប របស់លោកតាលោកយាយ ពួកគាត់សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមដែលបាននាំយកអំណោយដល់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ ព្រមទាំងសម្តេចតេជោដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជន និងជាប្រមុខរាជរដ្ឋាភិបាលដែលនាំមកនូវសុខសន្តិភាពជូនប្រជាជន និងបេីកឱកាសឲ្យសមាគមអាចបង្កសកម្មភាពមនុស្សធម៌ជួយដល់សុខទុក្ខប្រជាពលរដ្ឋ ៕ឡុង កាន់សំនៀង