ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងក្រុងស្ទឹងត្រែងនៅមិនទាន់បញ្ជុះតម្លៃតាមតារាងរបស់ក្រសួងពាជ្ជកម្មដែលបានជូនដំណឹងនៅឡើយទេ!


ស្ទឹងត្រែងៈនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅក្នុងក្រុងស្ទឹងត្រែង ត្រូវបានមហាជនកំពុងមានការងឿងឆ្ងល់ចំពោះតម្លៃប្រេងឥន្ធនៈ ដែលតារាងតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានជូនដំណឹងមានដូចជាប្រេងសាំងធម្មតាក្នុង១លីត្រតម្លៃ៤២៥០៛និង ប្រេងម៉ាសូ៊តក្នុងលីត្រត្រឹមតែតម្លៃ៤២០០៛ ដែលអោយដាក់លក់ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០មីនា ២០២៣ ប៉ុន្តែនៅតាមស្ថានីយ៍ខ្លះមិនបានដាក់លក់ទៅតាមតម្លៃទីផ្សារដែលក្រសួងពាណិជ្ជកម្មបានដាក់ចេញនោះឡើយ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបានបញ្ចាក់ថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០មីនា២០២៣នេះនិងត្រូវលក់ក្នុងតម្លៃ៤៥១៣៛/លីត្រសម្រាប់សាំងធម្មតា EA92 និង៤៤៦៣៛/លីត្រសម្រាប់ប្រេងម៉ាសូ៊តDO 50ppm។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា៦,៥សេនដុល្លារ/លីត្រ។
ដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៣ នេះនិងចុះមកត្រឹម ៤២៥០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92និងប្រេងម៉ាស៊ូតត្រឹម៤២០០ រៀល/លីត្រ។
តែទោះជាយ៉ាងតម្លៃប្រេងឥន្ធនៈដែលក្រសួងពាណិជ្ជកម្មបានជូនដំណឹងទៅស្ថានីយ៍នីមួយៗនៅក្នុងក្រុងស្ទឹងត្រែងនោះ ស្ថានីយ៍ខ្លះក៏បានទទួលយកនិងដាក់លក់ទៅតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ហើយស្ថានីយប្រេងឥន្ធនៈខ្លះទៀតហាក់បីដូចជាពុំយកចិត្តទុកដាក់ចំពោះសេចក្តីជូនដំណឹងនោះទេ។
ពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរទូទៅ បានស្នើរសុំដល់អាជ្ញាធរខេត្តនិងមន្ទីពាណិជ្ជកម្ម  មន្ទីរ៉ែនិងថាមពលខេត្តស្ទឹងត្រែងក៏ដូចជាក្រសួងពាណិជ្ជកម្ម សុំចាត់វិធានការចំពោះស្ថានីយមួយចំនួនដែលមិនបានអនុត្តទៅតាមសេចក្តីជូនដំណឹងនេះផង ។
ចំពោះករណីនេះលោកស្រី ញ៉ែម សុម៉ាលី ប្រធានមន្ទីររែនិងថាមពលខេត្តស្ទឹងត្រែងបានអោយដឹងថាលោកស្រីបានប្រាប់អោយមន្ត្រីចុះពិនិត្យតាមដានមើលតាមស្ថានីយ៍ប្រេងឥន្ធនៈជារៀងរាល់ថ្ងៃផងដែរ ប៉ុន្តែពាក់ព័ន្ធនិងវិធានការចំពោះស្ថានីយ៍ដែលមិនអនុត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាជ្ជកម្ម គឺជាកិច្ចការងាររបស់ក្រសួងពាណិជ្ជកម្ម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *