ស្ទឹងត្រែងៈបុរសម្នាក់ខឹងនិងស្ត្រីកំណាន់ចិត្តបានយកកាំបិតកាប់ចំក្បាលស្ត្រីនោះបណ្តាលអោយរងរបួសធ្ងន់ហើយបុរសនោះបានយកខ្សែចងកសម្លាប់ខ្លួនឯងជាក្រោយ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២០និង៥៣នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ស្នងការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងលោក វ៉ា សុផាន់ បានអោយដឹងថាមុនដំបូងជនរងគ្រោះឈ្មោះសេង សុភាព ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើបានឈ្លោះគ្នាជាមួយជនសង្ស័យឈ្មោះ សែ រី ភេទប្រុសអាយុ៧២ឆ្នាំ ហើយស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
ក្រោយពីអន់ចិត្តរឿងស្ត្រីនោះបានទៅដាក់ពាក្យបណ្តឹង បុរសឈ្មោះ សែ រី បានយកកាំបិតខ្វេវកាប់ទៅលើជនរងគ្រោះចំនួន១ខ្វេវចំកណ្តាលក្បាលបណ្តាលអោយរងរបួសធ្ងន់នៅចំណុចក្បែធនាគាអេស៊ីលីដា(ភូមិឆ្វាំង)ហើយត្រូវបានយកបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមណ្ឌលសុខភាព បន្ទាប់ពីកាប់រងគ្រោះហើយក៍បានទៅផ្ទះរបស់ជនរងគ្រោះកាប់ស័ង្កសីចូលក្នុងផ្ទះហើយឡើងទៅលើធ្វើអត្ត:ឃាត(ចងក)សម្លាប់ខ្លួនដោយប្រើខ្សែនីឡុងពណ៌សបណ្តាលអោយស្លាប់ភ្លាមៗ។KMK TV Online