(ប៉ៃលិន)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទ សារព័ត៌មានស្ដីពី « ភាពជោគជ័យ រយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដប៉ៃលិន» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលសេរីភាពជាន់ផ្ទាល់ដី។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយ ពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋាន ខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបាន សមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។