រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣

(ខេត្តកែប​)៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងរបាយការណ៍លទ្ធ ផលការងារប្រចាំខែមករា និងលើកទិសដៅ អនុវត្តខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានជម្រុញដល់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ទាំងអស់ត្រូវពិនិត្យលើរបាយការណ៍ប្រចាំខែមករា ដែលរដ្ឋបាលខេត្តបានព្រាងឡើង ទៅតាមវិស័យរបស់ខ្លួន ដើម្បីអោយរបាយការណ៍ មានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ផ្តល់ជូនទៅ ក្រសួងមហាផ្ទៃអោយ បានទាន់ពេលវេលា។

ក្នុងនោះដែរឯកឧត្តមក៏បាន កោតសរសើរដល់ ស្ថាប័នពាក់ព័ន្ធទាំងអស់​ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ធ្វើអោយការងារនៅ ក្នុងខែមករាកន្លងមកនេះ សម្រេចបានលទ្ធផល ផ្លែផ្កា គួរជាទីមោទនៈ ទាំងនេះបង្ហាញអោយឃើញ ពីការសាមគ្គីភាព ឯកភាពគ្នា អនុវត្តតាម ផែនការដែលរដ្ឋបាលខេត្ត បានដាក់ចេញប្រចាំខែនីមួយ បានល្អប្រសើរ។

ទន្ទឹមនិងនោះ ក៏នៅមានស្ថាប័នមួយ ចំនួនមានការយឺតយ៉ាវ ក្នុងការផ្តល់របាយការណ៍ មករដ្ឋបាលខេត្ត ដូច្នេះសូមអោយប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ ក្រើនរំលឹកដល់ មន្ត្រីទទួលបន្ទុកធ្វើរបាយការណ៍ ដោយពន្លឿនការងារនេះ នៅខែក្រោយៗទៀត។

ជាមួយគ្នានេះឯកឧត្តម ក៏បានស្នើអោយកង កម្លាំងទាំងអស់ ក៏ដូចជាមន្ទីរអង្គភាពនានា ចូលរួមជាមួយរដ្ឋបាលខេត្ត​ ក្នុងការគាំទ្រនូវគម្រោង អភិវឌ្ឍនានារបស់ខេត្ត ជាពិសេសគម្រោងកែលំអរឆ្នេរស្រីសរ ដើម្បីត្រៀមទទួល ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមនាពេលខាងមុខ។

ក្រៅពីនេះ លោកសូមអោយ គ្រប់មន្ទីរជុំវិញខេត្ត​ រៀបចំធ្វើសន្និបាតបូក សរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ អោយបានគ្រប់អង្គភាព អមជាមួយពិធី បំពាក់មេដៃ ក៏ដូចជាផ្តល់នូវប័ណ្ណ សរសើរផ្សេងៗដើម្បីលើកទឹកចិត្តដល់ មន្ត្រីដែលខិតខំអនុវត្ត ការងារបានល្អប្រសើរ៕​ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *