ស្ទឹងត្រែងៈ អាជ្ញាធរក្រុងស្ទឹងត្រែងនាថ្ងៃទី១០កុម្ភះ
២០២៣នេះបានលើកទឹកចិត្ត ឱ្យបងប្អូនប្រជាពលរដ្ឋយើងម្នាក់ធ្វើជាគរបាលម្នាក់ ជាប្រជាការពារម្នាក់ និងជាអ្នកសារព័ត៌មានម្នាក់ ប្រចាំនៅក្នុង ភូមិឃុំ ហើយក្លាហានហ៊ានរាយការណ៍ពីគ្រប់ហេតុការណ៍ដែលកើតមាននៅមូលដ្ឋានមក អាជ្ញាធរដែនដីដែលនៅជិតចំផុត ដើម្បី រួមគ្នាអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
លោកជាហុកលេង អភិបាលរងក្រុងបានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពចំនួន០៧ចំនុចរបស់រាជរដ្ឋាភិបាលដោយគ្រាន់តែធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានគ្រប់ហេតុការណ៍និងព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើងពីកត្តាធម្មជាតិក្តី ពីកត្តាមនុស្សក្តីទៅអាជ្ញាធរដែលនៅក្នុងមូលដ្ឋានរបស់យើង។
លោកអភិបាលរងបន្តថា៖ការធ្វើបែបនេះយើងទទួលបានកាតឆ្លើយតបរហ័សក្នុងការ
ជួយគ្មាទៅវិញទៅមក ដូចជាគ្រោះថ្នាក់ចរាចរណ៍, ហេតុការណ៍ភ្លើងឆេះផ្ទះ , ករណីចោរកម្មផ្សេងៗ ដើម្បីងាយស្រួលដល់សមត្ថកិច្ចមានមូលដ្ឋាច្បាស់លាស់ និងជួយអន្តរាគមន៍បានទាន់ពេលវេលា។
លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង បានគាំទ្រដល់ការក្រើនរំឮកនេះ ព្រោះកាលណាប្រជាពលរដ្ឋអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពបានល្អ វាជាចំណែកមួយជួយឲ្យមូលដ្ឋានរស់នៅ មានសន្តិសុខល្អបន្ថែមទៀត ក្នុងពេលដែលអាជ្ញាធរក្រុងរៀបចំ ក្រកួតប្រជេងគ្នា ភូមិនិមួយៗមានសុវត្ថិភាព ដែលផ្តើមចេញពីបងប្អូនទាំងអស់គ្នា។
លោកធូឌិមេភូមិអូពងមាន់១ចូលកាន់តំណែងជាមេភូមិបានបញ្ជាក់ថា៖កិច្ចការងារនេះលោកប្រឹងប្រែងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋយើងនៅក្នុងភូមិឱ្យចូលរួមអនុវត្តព្រោះបច្ចុប្បន្ននៅតាមគ្រួសារនិមួយៗសុទ្ធសឹងតែទូរសព្វទំនើបប្រើប្រាស់ដូចនេះអាជ្ញាធរភូមិនិងផ្តល់លេខទូរស័ព្ទឱ្យគ្នាទៅវិញទៅមកដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មាន។
សូមបញ្ជាក់ថា៖នេះជាយន្តការមួយផ្តើមចេញពីយើងទាំងអស់គ្នាហើយបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹកនាំគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច.គ្មានចោរលួចចោរប្លន់,គ្នានគ្រៀងញៀន,គ្មានល្បៀងស៊ីសងខុសច្បាប់,គ្មានអំពើហង្សាក្នុងគ្រួសារ,គ្មានអំពើអនាចារ,និងគ្មានគ្មេងទំនើង,និងគ្មានគ្រោះមហន្តរាយផ្សេងៗជាដើម។SN