ឯកឧត្តម ស៊ី សួន នាំយកបច្ច័យនិងទេយ្យវត្ថុប្រគេនជូនព្រះសង្ឃនៅក្នុងវត្តសិលារតនារាមស្ថិតនៅភូមិឡាកាយ ដែលរងគ្រោះដោយភ្លើងឆេះកុដិ!

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារនាំយកនូវអំណោយសប្បុរសធម៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគេនជូនព្រះសង្ឃនៅក្នុងវត្តសិលារតនារាមហៅវត្តឡាយកាយ ដែលត្រូវបានភ្លើងឆេះកុដិ អំឡុងបុណ្យមាឃបូជាកន្លងមក ស្ថិតនៅក្នុងភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តបានមានប្រសាសន៍ថាទេយ្យវត្ថុនិងបច្ច័យដែលបានប្រគេនជូនព្រះសង្ឃនាពេលនេះជាអំណោយសប្បុរធម៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត សប្បុជនក្នុងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំថ្មកែវ ដើម្បីជួយសម្រួលដល់ទុក្ខលំបាកដល់ព្រះសង្ឃបានមួយគ្រា ។ឯកឧត្តម ក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួសុទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែយកចិត្តទុក្ខដាក់គិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃគ្រប់មូលដ្ឋានទាំងអស់ ពិសេសក្រោយទទួលបានដំណឹងមានភ្លើងឆេះកុដិ និងព្រះចៅអធិការអំពាវនាវស្វែងរកសប្បុរសជនជួយតាមសទ្ធា សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សប្បុរសជននានា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំថ្មកែវបាននាំយកនូវទេយ្យវត្ថុរួមទាំងបច្ច័យប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់យកទៅកសាងតាមតម្រូវការចាំបាច់។

ជាមួយគ្នានេះឯកឧត្តមបានបន្ថែមថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ទេយ្យវត្ថុសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំថ្មកែវ ដែលបានវេរប្រគេនព្រះសង្ឃវត្តសិលារតនារាម ហៅវត្តឡាកាយពេលនេះរួមមានគ្រឿងឧបភោគបរិភោគ ទឹកភេសជ្ជៈ ទឹកត្រី៣យួ ទឹកស៊ីអ៉ីវ៣យួ ត្រីខ២យួ មី៤កេះ អង្គ៤បេ កន្ទេល២ តង់ប្រក់ចំនួន២ ភួយ២ និងបច្ច័យចំនួន៣លាន ២១ម៉ឺនរៀល។

គួរំលឹកផងដែរនៅវេលា ម៉ោង៧:៣០នាទី ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៣ កុដិមួយខ្នងនៅក្នុងវត្តសិលាតរនារាម ស្ថិតក្នុងភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ត្រូវបានភ្លើឆេះគ្មានសល់ ដោយសារការដុតកាំជ្រួចខុសបច្ចេកទេស អំឡុងអបអរសាទរបុណ្យមាឃបូជា៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *