កម្លាំងកងរាជអាវុធហត្ថស្ទឹងត្រែងបញ្ជូនជនសង្ស័យប្រុសស្រី១២ពាក់ព័ន្ធនិងមុខសញ្ញាជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ទៅតុលាការ!

ស្ទឹងត្រែងៈកាលពីព្រឹកថ្ងៃទី៣កុម្ភៈ២០២៣នេះកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ចូនជនសង្ស័យប្រុសស្រីចំនួន១២នាក់ពាក់ព័ន្ធនិងមុខសញ្ញាជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ទៅតុលាការក្រោយពីបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានអោយដឹងថាករណីខាងលើគឺបានដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទីកងរាជអាវុធហហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការឃាត់រថយន្តចំនួន២គ្រឿង ១.រថយន្តម៉ាកTUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២AC-១៩៧១ និងមួយគ្រឿងទៀតម៉ាកPRIUS ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង ២B-
៥៩៩៦ ព្រមទាំងធ្វើការឆែកឆេរនិងចាប់យកវត្ថុតាងជាក់ស្តែងនៅក្នុងរថយន្តTUNDRAរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ice) ចំនួន៣កញ្ចប់តូចមានទម្ងន់ ០,៤៣៧ក្រាម និងម្សៅថ្នាំញៀនប្រភេទ ខេតាមីនចំនួន១ កញ្ចប់តូចទម្ងន់០,០៨៧ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងអាវុធខ្លី១ដើមម៉ាកLock បង់១, គ្រាប់១៥គ្រាប់ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះស្រី០៦នាក់ ស្ថិតនៅចំណុចកងចក្រភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ជនសង្ស័យទាំង១២នាក់ខាងលើជំនាញបានធ្វើតេស្តរកឃើញវិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។ក្រោយការស៊ើបអង្កេតនិងបញ្ចប់នីតិវិធីក្នុងការស្រាវជ្រាវនៅព្រឹកថ្ងៃទី៣កុម្ភះ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យប្រុសស្រីទាំង១២នាក់ទៅអយ្យការអមសាលាដំបូងតាមនីតិវិធី៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *