ស្ទឹងត្រែងៈប្រធានប្រត្តិបត្តិសមាគមថ្នាលយុវជនកម្ពុជាសយកសាខាខេត្តស្ទឹងត្រែងលោក ហេង ផេវ និងលោក វង្ស សុភី ប្រធានក្រុមប្រឹក្សាភិបាល នារសៀលថ្ងៃទី២កុម្ភៈឆ្នាំ២០២៣នេះបានដឹកនាំក្រុមការងារសមាគមថ្នាលយុវជនកម្ពុជាសយកខេត្តស្ទឹងត្រែង សមាជិក សមាជិកា នាំយកអំណោយមនុស្សធម៍ទៅចែកជូនពលរដ្ឋទីទាល់ក្រ ចាស់ជរានិងជនពិការចំនួន៩គ្រួសាររស់នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្ទឹងត្រែង លោក វង្ស សុភី បានមានប្រសាសន៍សំណេះសំណាលសួរសុខទុកទៅកាន់ប្រជាពលរដ្ឋនិងមានការបញ្ជាក់ឲ្យសមាជិកសមាគមថ្នាលយុវជនកម្ពជា ត្រូវគោរពបទបញ្ជាកផ្ទៃក្នុងនិងគៀងគរសមាជិកបន្ថែមដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងឆ្នាំ២០២៣នេះ។
លោក ហេង ផែវ ប្រធានប្រតិបតិ្តសមាគមថ្នាលយុវជនកម្ពុជាសយកសាខាខេត្តស្ទឹងត្រែងបានលើកឡើងថាសកម្មភាពមនុស្សធម៍នេះ បើទោះបីជាមិនច្រើនក្តីប៉ុន្តែវាក៍អាចជួយសម្រួលគ្រួសារបានបន្តិចបន្តួចផងដែរ។
មេឃុំអូរស្វាយ លោក រ័ត្ន ស្រៀង បានថ្លែងអំណរគុណដល់ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជាសយកខេត្ត
ស្ទឹងត្រែងដែលបាននាំយកអំណោយមនុស្សធម៍ទៅចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និង ជនពិការ ដើម្បីជួយសម្រាលទុកលំបាករបស់ប្រជាជននៅក្នុងឃុំរបស់លោកពេលនេះ។ លោកបានគាំទ្រដល់សមាគមព្រមទាំងស្នើសុំបន្តអោយមានកម្មវិធីមនុស្សធម៌បន្តទៀតដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវក្រីក្រលំបាក។
គួរបញ្ជាក់ថាៈអំណោយសប្បុរសធម៌ដែលបានផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានៈ អង្ករ២០គីឡូក្រាម
មី១កេះ ត្រី ខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ ប៊ីចេង១មួយកញ្ចប់ និងភួយមួយ។SN