អភិបាលរងខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋានស្រុកសៀមប៉ាងនិងអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការគាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ!

អភិបាលរងខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋានស្រុកសៀមប៉ាងនិងអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការគាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ!
ស្ទឹងត្រែងៈកិច្ចប្រជុំពិគ្រោះយោបល់នេះបានធ្វើឡើងក្នុងកម្មវិធីបូកសរុបការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់គាំទ្រការអនុវត្តគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ និងកម្មវិធីល្បាតតំបន់សៀមប៉ាង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង បានពាំនាំនូវការផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តជូនចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ ទាំងអស់ចំនុះរដ្ឋបាលស្រុកសៀមប៉ាង រួមទាំងបុគ្គលិកអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ដែលកំពុងធ្វើសកម្មភាពបំពេញការងារ នៅក្នុងស្រុកសៀមប៉ាង ក្នុងគោលបំណងចូលរួមជាមួយអាជ្ញាធរស្រុកនិងខេត្តដើម្បីការពារធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងការធ្វើសកម្មភាពអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ដែលជាផ្នែកមួយជួយបង្កើនជីវភាពប្រជាពលរដ្ឋស្រុកសៀមប៉ាងឲ្យកាន់តែមានជីភាពល្អប្រសើរជាងមុន។
លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរ៉ាយស៊ីងហ្វឺនិកនិងអង្គការដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានដាក់ចេញផែនការរួមចំណែកក្នុងការការពារធនធានធម្មជាតិក្នុងស្រុកសៀមប៉ាង ពិសេសរួមចំណែកទប់ស្កាត់កាកាប់បំផ្លាញ ការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារនិងរបៀងជីវៈចម្រុះ ការទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងទប់ស្កាត់បាននូវបទល្មើសគ្រឿងញៀនផងដែរ។
គួបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអាជ្ញាធរស្រុកសៀមប៉ាងសហការជាមួយក្រុមហ៊ុនរ៉ាយស៊ីងហ្វឺនិកនិងអង្គការដៃគូអភិវឌ្ឍន៍បានអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយ៉ង គឺដើម្បីលើកកំពស់ជីវភាពសហគមន៍ នៅជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង និងជំរុញកសិករទាំងនោះឲ្យចូលរួមក្នុងការអភិរក្សនិងការពារធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃនេះផងដែរ៕SN

You might like

Leave a Reply

Your email address will not be published. Required fields are marked *