ស្ទឹងត្រែងៈនៅក្នុងបេសកម្មចុះត្រួតពិនិត្យពន្ធផ្លូវនិងផាកពន័យតាមច្បាប់នៅគោលដៅលើផ្លូវជាតិលេខ៩ កាលពីព្រឹកថ្ងៃ២៦ខែមករាឆ្នាំ២០២៣ កម្លាំងចម្រុះរបស់សាខាពន្ធដាខេត្តស្ទឹងត្រែងបានប្រដេញស្ទាក់ឃាត់រថយន្តវ៉េអងដឹកដំឡូងមួយគ្រឿងខណៈដែលរថយន្តនោះបានល្មើសការហាមឃាត់របស់ជំនាញក្នុងការត្រួតពិនិត្យពន្ធដោយបើកបរមិនព្រមឈប់ចាប់ពីចំណុចគោលដៅនៅលើផ្លូវជាតិក្នុងស្រុកថាឡាបរិវ៉ាត់រហូតដល់ចំណុចអាហារដ្ឋានសារុំបីចាស់ទើបឃាត់បាន។
កម្លាំងជំនាញនៃសាខាពន្ធដាខេត្តស្ទឹងត្រែងបានអោយដឹងថានៅមុនដំបូងកម្លាំងចម្រុះរួមមាន កម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាលចរាចរផ្លូវគោក និងកម្លាំងជំនាញសាខាពន្ធដារខេត្តស្ទឹងត្រែងបានសហការគ្នា ចុះត្រួតពិនិត្យលើពន្ធផ្លូវរបស់រថយន្តគ្រប់ប្រភេទដែលបើកបរនៅលើដងផ្លូវ តែមិនបានប៉ុន្មានផងក៏ស្រាប់តែមានរថយន្តវ៉េអងមួយគ្រឿងបើកបរដោយមិនមើលសញ្ញាចរាចរដែលកម្លាំងបានធ្វើសញ្ញាអោយរថយន្តនោះឈប់ តែរថយន្តនោះពុំបានឈប់ទេ ព្រមទាំងព្យាយាមបើករថយន្តក្នុងល្បឿនលឿនបន្ថែមទៀត ឃើញដូច្នេះកម្លាំងជំនាញចម្រុះក៏បានបើករថយន្តប្រដេញស្ទាក់ដើម្បីត្រួតពិនិត្យលើរថយន្តវ៉េអងនោះចំងាយប្រមាណជាង២គ.ម ពីគោលដៅជំនាញបានដាក់ត្រួតពិនិត្យទើបស្ទាក់ឃាត់បាន។
ក្រោយពីឃាត់រថយន្តវ៉េអងល្មើសច្បាប់នោះរួចមក កម្លាំងជំនាញពន្ធដារបានត្រួតពិនិត្យទៅលើរថយន្តនោះភ្លាមៗ ឃើញថារថយន្តបានបង់ពន្ធផ្លូវជូនរដ្ឋបានត្រឹមត្រូវ មិនមានការផាកពិន័យអ្វីទេ គឺបានត្រឹមតែអប់រំណែនាំទៅលើតៃកុងរថយន្តនៅនឹងកន្លែង កុំអោយប្រព្រឹត្តនូវការបើកបរល្មើសលើបញ្ជាសញ្ញា ចរាចរដែលកម្លាំងបានដាក់រត្រួតពិនិត្យលើពន្ធរថយន្តបន្តទៀត រួចក៏អោយរថយន្តនោះបន្តដំណើរទៅមុខបន្តទៀត។
ខ្មែរមហារនគរ