សមត្ថកិច្ចជំនាញបញ្ជូនជនសង្ស័យម្នាក់នៅស្រុកសៀមប៉ាងពាក់ព័ន្ធនិងបទល្មើសផលអនុផលព្រៃឈើទៅតុលាការ!

ស្ទឹងត្រែងៈសមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦មករា២០២៣នេះបានបញ្ជូនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងបទល្មើសផលអនុផលព្រៃឈើប្រមាណជិត១០តោនទៅកាន់ស្ថានប័នអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សមត្ថកិច្ចអោយដឹងថាករណីខាងលើបានចាប់បង្ក្រាបកាលពីថ្ងៃទី២៤មករាឆ្នាំ២០២៣ស្ថិតនៅចំណុចចុងភូមិថ្មដា ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។សមត្ថកិច្ចអោយដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបាននៅកន្លែងកន្លែងកើតហេតុឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ ភេទ ប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង។

ប្រភពអោយដឹងថាពាក់ព័ន្ធនិងករណីចាប់បង្ក្រាបបទល្មើសផលអនុផលព្រៃឈើនេះត្រូវបានគេដឹងថាមេឈ្មួញ ឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ បានប្រមូលទិញវល្លិរមៀត(អនុផលព្រៃឈើ)ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសៀមប៉ាងរួចជួលតាមរថយន្តសាំយ៉ុងដឹកទៅកាន់ចំនុចចុងភូមិថ្មដា​​ រួចបន្តដឹកតាមគោយន្តឆ្ពោះទៅកាន់ច្រករបៀងតាមព្រំដែនកម្ពុជា ឆ្លងដែនចូលទៅក្នុងប្រទេសឡាវ។

សមត្ថកិច្ចអោយដឹងថាក្រោយការបង្រា្កបសមត្ថកិច្ចរឹបបានវត្ថុតាងបទល្មើសផលអនុផលព្រៃឈើ(វល្លិរមៀត)ចំនួន២០២បេ មានទំងន់ ៩៥៨៥គីឡូក្រាម និងឃាត់ខ្លូនមនុស្សបានម្នាក់បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។

ខ្មែរមហានរគរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *