ធនាគារពិភពលោកប្តេជ្ញា ផ្តល់ការគាំទ្រ រយៈពេលវែងសម្រាប់ វិស័យទឹកស្អាតនៅកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈ ប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Maria Angelica Sotomayor ប្រធានផ្នែកអនុវត្ត វិស័យទឹកសម្រាប់ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងបានពិភាក្សាអំពីគម្រោង ទឹកស្អាតដែលកំពុងអនុវត្ត និងការពង្រីកការគាំទ្រ បន្ថែមទៀតសម្រាប់វិស័យ ទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរ ដល់ធនាគារពិភពលោក ដែលបន្តគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញប្បទាន  និងផ្តល់ជំនួយបច្ចេកទេស លើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ។

ឯកឧត្តមបានសង្កត់ធ្ងន់ លើដំណោះស្រាយចំពោះ ការប្រែប្រួលអាកាសធាតុ សម្រាប់និរន្តរភាព និងភាពចាំបាច់ក្នុងការកែលម្អនិយតកម្ម និងហេដ្ឋារចនា សម្ព័ន្ធវិស័យទឹកស្អាត។ ឯកឧត្តមបានលើកឡើងថា៖ “ការប្រែប្រួលអាកាសធាតុ កើតមានពិតប្រាកដ ហើយវាបាននិងកំពុង ប៉ះពាល់ដល់ប្រភពទឹក និងគម្រោងដែល យើងកំពុងអនុវត្ត។”

លោកស្រី Sotomayor បានបង្ហាញការប្តេជ្ញាយ៉ាង មុតមាំរបស់ធនាគារ ពិភពលោកចំពោះវិស័យ ទឹកស្អាតនៅកម្ពុជា ដោយសន្យាផ្តល់ជំនួយ បច្ចេកទេសបន្ថែម និងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍សាកលរបស់ខ្លួនជាមួយកម្ពុជា ទាក់ទងនឹងការរៀបចំក្រប ខ័ណ្ឌនិយតកមុ្មវិស័យ ប្រកបដោយប្រសិទ្ធភាព។

លោកស្រីក៏បានជម្រាបជូនថា ធនាគារទើបបានអនុម័ត អភិក្រមកម្មវិធីពហុដំណាក់កាលថ្មី សម្រាប់រយៈពេល១០ឆ្នាំ ហើយស្វាគមន៍ការ ចូលរួមរបស់កម្ពុជាក្នុង កម្មវិធីថ្នាក់តំបន់នេះ ដោយផ្តោតលើការ គាំទ្រការអភិវឌ្ឍវិស័យ ទឹកស្អាតរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ និងបានស្នើឱ្យ ធនាគារពិភពលោក ពិចារណាកែសម្រួល លក្ខខណ្ឌលទ្ធកម្មមួយចំនួន ដើម្បីគាំទ្រឱ្យឧស្សាហកម្ម ក្នុងស្រុកអាចចូលរួមផ្គត់ផ្គង់ សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត។

ឯកឧត្តមបានលើកឡើងថា៖ “យើងត្រូវបន្តគាំទ្រ ឧស្សាហកម្មក្នុងស្រុក រួមទាំងឧស្សាហកម្ម ផលិតទុយោ ម៉ាស៊ីបូមទឹក និងឧបករណ៍ផ្សេងៗទៀត។ បច្ចុប្បន្ន រោងចក្រក្នុងស្រុករបស់ យើងមួយចំនួនមាន ស្តង់ដាអន្តរជាតិ  ហើយពួកគេអាចរួម ចំណែកសំខាន់ក្នុងវិស័យនេះ។”

គណៈប្រតិភូកំពុងបំពេញ បេសកកម្មការងារនៅ កម្ពុជាក្នុងសប្តាហ៍នេះ ហើយនឹងចុះទស្សន កិច្ចរោងចក្រ ផលិតទឹកស្អាត របស់រដ្ឋាករទឹក ស្ទោង-តាំងក្រសាំង ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *