(ខេត្តបាត់ដំបង)៖ ថៅកែហាងភ័យស្ទើលួស ព្រលឹងពេលឃើញ គ្រាប់បែកដៃមួយគ្រាប់ ដែលជនមិនស្គាល់សាវតា បានយកទៅបង្កៃក្បែរថូផ្កា នៅមុខហាងលក់បុកល្ហុង ហេតុការណ៍នេះបានកើត ឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាងមុខ ហាងលក់បុកល្ហុងល្បី មួយកន្លែងដែលមាន ម្ចាស់ផ្ទះឈ្មោះ វង់ ផាណាត ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានរាយការណ៍ភ្លាមៗ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ។
ម្ចាស់ហាងបុកល្ហុងនោះមានយីហោ «អាជីណាត» ដែលមានឈ្មោះ វង្ស ផាណាត ភេទស្រី អាយុ៤១ឆ្នាំ ជាម្ចាស់ហាង។ ហាងបុកល្ហុង «អាជីណាត» មានទីតាំងនៅចំណុច ភូមិ ឃុំ ខាងលើ ជាប់ផ្លូវជាតិលេខ៥ ស្ថិតនៅប៉ែកខាងលិច ប៉ុស្ដ៏នគរបាល ប្រមាណ៤០០ម៉ែត្រ។
អ្នកស្រី វង្ស ផាណាត បានផ្ដល់ព័ត៌មានបឋមថា គ្រាប់បែកនោះត្រូវគាត់ប្រទះឃើញ នៅពេលរៀបចំបើកហាងលក់ដូរ និងកំពុងបោសសំអាតខាងមុខហាង ។ ក្រោយពីប្រទះឃើញដូច្នេះ គាត់ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ដើម្បីសុំជួយអន្តរាគមន៍ ។
បើតាមសមត្ថកិច្ចបានប្រាប់ថា គ្រាប់បែកនោះ ជាប្រភេទ«ក្រឡាទៀប»ដ៏មានគ្រោះថ្នាក់បំផុត។ គ្រាប់បែកនោះអាចបង្កគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើមានការប៉ះពាល់ តែគេពុំទាន់ដឹងពីគោល បំណងនៃជនមិន ស្គាល់មុខដែលយកទៅប្លុងនៅ ខាងមុខហាងបុកល្ហុងខាងលើនេះទេ ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពជាក់ស្ដែង នេះជាទង្វើគំរាមកំហែងម្ចាស់ផ្ទះ ដែលពាក់ព័ន្ធនឹងគំនុំអ្វីមួយ។
ជុំវិញករណីនេះ អ្នកស្រី វង្ស ផាណាត បានរំលឹកថា កន្លងមក គាត់ធ្លាប់មានវិវាទ ខ្លះជាមួយអ្នកក្បែរ តែបានបច្ចប់ហើយ។ ប៉ុន្តែបើពិនិត្យលើវិវាទនោះ ដូចជាមិនគួរកើត មានរឿងបែបនេះទេ។ ថៅកែហាងបុកល្ហុង «អាជីណាត» បានបង្ហាញនូវក្ដីបារម្ភខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្រោយពីមានជន មិនស្កាល់មុខយក គ្រាប់បែកមកប្លុង ខាងមុនខហាងដូច្នេះ ។
គាត់បានសំណូមពរដល់ សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ វែកមុខម្ចាស់គ្រាប់បែកនេះឲ្យឃើញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទោះយ៉ាងណា បើតាមជនរងគ្រោះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងកម្លាំងអង្គភាពកំចាត់មីន «ស៊ីម៉ាក់» បានចុះពិនិត្យគ្រាប់បែកនោះ និងបានលើកយក គ្រាប់នោះរួចរាល់ ក្រោយធ្វើការត្រួត ពិនិត្យទីតាំងកើតហេតុ យ៉ាងហ្មត់ចត់ ៕