ទាហានថៃ យល់ព្រមបើកច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដើម្បីឲ្យពលរដ្ឋខ្មែរ ជាង១០០នាក់ អាចវិលចូលស្រុកបាន អាជ្ញាធរកម្ពុជា រង់ចាំទទួលបងប្អូនទាំងអស់

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែ រយើងនៅជាប់គាំង ជាង១០០នាក់ អាចវិលចូលស្រុកបាន។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ថា មានបងប្អូនខ្មែរយើង ជាង១០០នាក់ ដែលធ្វើដំណើរពីថៃមកខ្មែរវិញ ត្រូវជាប់គាំងនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារទាហានថៃ មិនបើកឲ្យឆ្លងមក តែក្រោយការ សម្របសម្រួលរវាងមន្រ្តីច្រកទាំង២ នៅពេលនេះភាគីថៃ បានយល់ព្រមបើកច្រកទ្វារឲ្យបងប្អូនខ្មែរយើងអាចឆ្លងមកដីខ្មែរបានហើយ។

លោកអភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា​ សម្រាប់បងប្អូនខ្មែរយើងទាំងអស់ លោកទទួលស្វាគមន៍ និងចាត់ឲ្យក្រុមការងារដឹកជញ្ជូនទៅដល់ស្រុកកំណើតតែម្តង។ បើតាមលោក អ៊ុំ រាត្រី នៅរសៀលថ្ងៃនេះ ក៏មានជនជាតិខ្មែរយើងម្នាក់បានស្លាប់ ហើយត្រូវបានខាងថៃដឹក មកដល់ច្រកព្រំដែន ហើយលោកក៏ចាត់ចែង ឲ្យរថយន្តពេទ្យដឹ កទៅដល់ស្រុកកំណើត នៅឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *