លោក ចាំង តេងភាវ អាជីវករក្រុងសិរីសោភ័ណ បាន​ឧបត្ថម្ភ​ គ្រឿងឧបភោគបរិភោគ ដល់ស្នង​ការរដ្ឋាន​ នគរបាល​ខេត្ត​បន្ទាយមានជ័យ​

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ចាំង តេងភាវ អាជីវករក្រុងសិរីសោភ័ណ បាន​ឧបត្ថម្ភ​ គ្រឿងឧបភោគបរិភោគ មានទឹកសុទ្ធចំនួន ១០០កេស មី ចំនួន ២០០កេសតូច មកឧបត្ថម្ភដល់ស្នង​ការរដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារ សេនាធិការតំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក ចាំង តេងភាវ និងក្រុមគ្រួសារ ដែល​បាន​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់បរិភោគ និងប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ។

លោកឧត្តម​សេនីយ៍​ត្រី រ៉ែម វីរៈ បានជូនពរដល់​ ​លោក ចាំង តេងភាវ និងក្រុមគ្រួសាររកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *