(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹក ថ្ងៃទី១៣ខែមិនាឆ្នាំ២០២៥ វេលាម៉ោង១០និង០០នាទី លោកវរៈសេនីយ៍ទោ ឡេង ហុងលាង បញ្ជាការតំបន់ប្រតិបត្តិការ សឹករងក្រុងប៉ោយប៉ែត ដឹកនាំកងកម្លាំងក្រោមឳវ៉ាត ចុះសួរសុខទុក្ខ និងនាំអំណោយរបស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ យកទៅចែកជូនលោក ទៀវ វិបុល ដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យ ផ្ដាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំដល់លោក ទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្ត ទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ក្តី ។ លោកតែងតែមានការ យកចិត្តទុកដាក់ហ្នឹងផ្ដាំផ្ញើរ ដល់មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការ ឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ។
អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តបន្ទាយមានជ័យ ចែកជូនដល់អតីតយុទ្ធជន រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យូរ ទឹកស៊ីអ៊ីវ ១យួរ មីចំនួន១កេះ ប្រេងឆាចំនួន ១លីត្រ ទឹកសុទ្ធចំនួន ១០យួរ ស្ករចំនួន ១គីឡូក្រាម អំបិលចំនួន ១គីឡូក្រាម ប៊ីចេងចំនួន ១គីឡូក្រាម ខ្ទឹមសចំនួន ២គីឡូក្រាម ស៊ុតចំនួន ៣០គ្រាប់ និងថវិកាចំនួន ១០ម៉ឺនរៀល ។
នេះជាអំណោយដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
អរគុណ សន្តិភាព អរគុណ នយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ៕