ម្ចាស់ឱសថស្ថានឯកជន ដែលបើកធ្វើអាជីវកម្មក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាព គុណភាព ដោយទំនុកចិត្ត

(ខេត្តកែប)៖ ម្ចាស់ឱសថស្ថានឯកជន ដែលកំពុងបើកអាជីវកម្មក្នុងខេត្តកែប ត្រូវពង្រឹងសមត្ថភាព និងត្រូវព្យាបាលជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ មានទំនុកចិត្ត ជៀសវាងជួបបញ្ហា ដែលយើងនឹកស្មានមិនដល់។

នៅជាការលើកឡើងរបស់លោក ប៊ុន យោង អភិបាលរងខេត្ត ទទួលបន្ទុកវិស័យសុខាភិបាល ក្នុងដំណើរចុះពិនិត្យទីតាំង ឱសថស្ថាន និងគ្លីនិកឯកជន ដែលបើកធ្វើអាជីវកម្ម ក្នុងភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ  នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៥។

ការចុះពិនិត្យទីតាំងឱសថស្ថាន និងគ្លីនិកឯកជននេះ ក្នុងបំណងដើម្បីពិនិត្យ កែលម្អ នៅចំណុចខ្វះខាត និងបង្ការទប់ស្កាត់ នៅការលក់ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងហួសសុពលភាព។ជាលទ្ធផលក្រុម ការងារជំនាញបាន ចុះពិនិត្យជាក់ស្តែងនៅ ក្រុងកែបចំនួន៦ទីតាំង (បិទទ្វារ១) និងស្រុកដំណាក់ចង្អើរ៨ទីតាំង (បិទទ្វារ៤) និងបានរកឃើញ ឱសថស្ថានខ្លះ IPC មិនមានស្តង់ដា មិនមានកត់ត្រាឈ្មោះអ្នកជំងឺ មិនមានតារាងតំលៃ មិនមានវិក័យប័ត្រទិញ-លក់ រួមទាំងដកហូត ឱសថមិនចុះបញ្ជីការ ឱសថហាមឃាត់ និងឱសថហួសសុពលភាពមួយចំនួន។

ទន្ទឹមនោះ លោក ប៊ុន យោង បានអោយម្ចាស់ឱសថស្ថាន ទាំងអស់ធ្វើកិច្ចសន្យា លើចំណុចខ្វះខាតផ្សេងៗ  ដែលក្រុមការងារបានរកឃើញ និងបានណែនាំដល់ម្ចាស់ឱសថស្ថាន ត្រូវរៀបចំនូវចំណុចដែល ខ្វះខាតឡើងវិញ និងត្រូវគោរព តាមគោការណ៍ណែនាំ របស់រដ្ឋបាលខេត្តកែប និងក្រសួងសុខាភិបាល រួមជាមួយការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការរួមចំណែកបង្កើន ប្រសិទ្ធភាពសេវាសុខាភិបាល សម្រាប់បម្រើសេវាជូន ដល់ប្រជាពលរដ្ឋអោយកាន់ តែមានប្រសិទ្ធភាពខ្ពស់ ជៀសវាងបង្កភាពគ្រោះថ្នាក់ ដោយសារការប្រើប្រាស់ ឱសថខូចគុណភាព៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *