ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលសម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃបា នកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលសម្រេចបានទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ការកោតសរសើរ របស់ឯកឧត្តមអភិ សន្តិបណ្ឌិតបានធ្វើឡើង នៅក្នុងពិធីប្រកាសស្តីពី ការតែងតាំងសមាសភាព ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ពិធីប្រកាសស្តីពីការតែងតាំង សមាសភាពក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាល កម្ពុជាបានចេញអនុក្រឹត្យ តាមសំណើរបស់ក្រសួងមហាផ្ទៃ ដោយកែសម្រួលមាត្រា៤ នៃអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ។ ការដែលក្រសួងមហាផ្ទៃ ធ្វើការកែសម្រួលនូ វសមាសភាពក្រុមប្រឹក្សាកីឡា គឺដើម្បីឱ្យស្របតាមស្ថានភាព និងភាពរីកចម្រើននៃ វិស័យកីឡារបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដើម្បីស្របតាម សមាសភាពជាក់ស្តែង នៃរចនាសម្ព័ន្ធដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះផងដែរ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដ៏ ខ្ពង់ខ្ពស់ជូនសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេចបានខិតខំលះ បង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានចំណាយ នូវធនធានយ៉ាងច្រើន ដើម្បីលើកស្ទួយ និងដឹកនាំវិស័យកីឡា ក្រសួងមហាផ្ទៃ ឱ្យមានការរីកចម្រើន។ ដូចដែល ឯកឧត្តម សរ សិទ្ធិ បានធ្វើរបាយការណ៍មុននេះរួចហើយ អំពីសកម្មភាពការងារ និងលទ្ធផលដែលក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបាននាពេលកន្លង មកបាននាំឱ្យក្រសួងមហាផ្ទៃ តែងតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដ៏ល្អមួយ ក្នុងការចូលរួមប្រកួត ប្រជែងទាំងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ បើប្រៀបធៀបជាមួយក្រសួង ស្ថាប័នផ្សេងៗ។

លទ្ធផលទាំងអស់នេះ បានរួមចំណែកជួយលើក ស្ទួយដល់វិស័យកីឡារបស់ ព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវកិត្យានុភាព និងកិត្តិយសសម្រាប់ សង្គមជាតិរបស់យើង គួរជាទីមោទនៈ។ សកម្មភាព និងលទ្ធផលទាំងអស់នេះ ពិតជាមានសេចក្តីរីករាយ ចំពោះថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៃក្រុមប្រឹក្សាកីឡា រួមជាមួយនឹងប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ និងពង្រឹងសមត្ថភាពដល់ អត្តពលិកក្រសួងមហាផ្ទៃ រហូតទទួលបានលទ្ធផល ដូចមាននៅថ្ងៃនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ៖«ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ល្អប្រសើរ ដែលថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនីរបស់យើងទទួលបានពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤នេះ ជ័យជម្នះនេះ ជាបទពិសោធន៍ ហើយក៏ជាការធ្វើតេស្តិ៍វាស់ស្ទង់នូវសមត្ថភាពអត្តពលិករបស់យើងផងដែរ ក្នុងការត្រៀមខ្លួន ក៏ដូចជាពង្រឹងនូវការហ្វឹកហាត់បំប៉នសមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្ពោះទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅព្រះរាជាណាចក្រថៃ នាចុងឆ្នាំ២០២៥នេះ។

ជាការពិត វិស័យកីឡាបានដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព មិត្តភាព និងការលើកកម្ពស់ សុខុមាលភាពសង្គម ដែលទាំងនេះ ជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធាន មនុស្សប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ជារួមកីឡាបានជួយពង្រឹង សុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានរឹងមាំ បង្កើនប្រាជ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្ម ក្នុងសង្គមទាំងមូលផងដែរ»។

នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ (វិស័យកីឡាស្ថិតនៅបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស (ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា)។ នេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយលើកកម្ពស់ដល់វិស័យកីឡា។ បច្ចុប្បន្ននេះ វិស័យកីឡាកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចខិតខំប្រឹងប្រែងលើកស្ទួយពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមជ្រោមជ្រែងពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងសប្បុរសជនជាច្រើនផងដែរ។

ចំពោះការកែសម្រួល សមាសភាពក្នុង រចនាសម្ព័នដឹកនាំរបស់ ក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ នៅពេលនេះ ជា ផ្នែកមួយជួយតម្រង់ទិសដឹកនាំវិស័យកីឡារ បស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត  ហើយនេះក៏មិនមានន័យថា យើងបញ្ឈប់ត្រឹមហ្នឹងនោះទេ ការអភិវឌ្ឍវិស័យកីឡាត្រូវពឹងផ្អែកលើធនធានថ្នាក់ដឹកនាំល្អ កីឡាករមានសមត្ថភាព មានវិន័យល្អ ក្រមសីលធម៌ល្អ ទើបយើងដើរទៅមុខដោយ ភាពស្វាហាប់ ជឿជាក់ មានទំនុកចិត្តខ្ពស់ ឆ្ពោះទៅដណ្តើមយក ជ័យជម្នះទាំងលើឆាកជាតិ និងអន្តរជាតិ។

បន្ថែមពីលើនេះ ប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍នូវចំណុចសំខាន់ៗ រួមមាន៖ ១.ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាថ្នាក់ដឹកនាំគ្រប់លំដាប់ ទាំងថ្នាក់ក្រសួង និងរាជធានី ខេត្ត ហេតុនេះ ខ្ញុំស្នើសូម ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកទាំងអស់ រួបរួមគ្នា ពួតដែគ្នាបន្តនូវការជួយឧបត្ថម្ភជ្រោមជ្រែងទាំងប្រាជ្ញា ស្មារតី និងធនធាន ដើម្បីធ្វើឱ្យវិស័យកីឡា របស់ក្រសួងមហាផ្ទៃ ទទួលបាននូវការអភិវឌ្ឍសមត្ថភាព កាន់តែប្រសើរស្រប តាមស្តង់ដាកីឡា។

២. ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត និងឯកឧត្តម លោកឧត្តមសេនីយ៍ស្នងការនគរបាលរាជធានី ខេត្ត សូមបន្តរៀបចំឱ្យមាននូវព្រឹត្តិការណ៍កីឡានៅថ្នាក់រាជធានី ខេត្ត ទៅតាមកម្រិតលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីជ្រើសរើសអត្តពលិក ដែលមានទេពកោសល្យល្អ បញ្ជូនមកធ្វើការបណ្តុះបណ្តាល ជាថ្នាលបន្តវេននៅតាមបណ្តា សហព័ន្ធកីឡាជាតិ។

៣-ក្រុមប្រឹក្សាកីឡា គួរគិតគូវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ ការអនុវត្តការងារ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងនោះដែរ ត្រូវបន្តការខិតខំកៀរគរមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការ ហ្វឹកហាត់របស់អត្តពលិក គ្រប់ប្រភេទកីឡា ចំណុះក្រសួងមហាផ្ទៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *