(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលទេសចរណ៍ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធ នាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សារធារណៈ និងមានតួនាទីធ្វើជា សេនាធិការក្នុងការរៀប ចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព ការងារថែរក្សាការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា នគរបាលទេសចរណ៍ មានភារកិច្ចមួយចំនួនទៀត ដូចជា ដឹកនាំ ចាត់ចែងអនុវត្តភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ព័ត៌មានអំពី គោលដៅទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចាត់វិធានការចាំបាច់នានា បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ដែលបង្កការប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់អ្នកទេសចរណ៍ ដាក់ចេញនូវផែនការ វិធានការជាក់ស្តែង ដើម្បីបម្រើការងារស្រាវជ្រាវ ស៊ើបអង្កេត និងដោះស្រាយ រាល់សកម្មភាព ល្មើសច្បាប់ផ្សេងៗ ដែលប៉ះពាល់ដល់ អ្នកទេសចរណ៍។
អ្នកនាំពាក្យរងបានបន្តថា នាយកដ្ឋាននគរបាលទេសចរណ៍ ក៏មានភារកិច្ច សហការជាមួយក្រសួងទេសចរណ៍ចាត់តាំងយន្តការ និងរៀបចំបណ្តាញអ្នកស្ម័គ្រចិត្តរបស់សហគមន៍ ជាតិ អន្តរជាតិ ដើម្បីជំនួយដល់កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកទេសចរណ៍នៅតាមតំបន់ទេសចរណ៍ បោះទីតាំងប្រចាំការ ការពារ និងល្បាតចល័តតាមចំណុចដែលមានការប្រមូលផ្តុំភ្ញៀវទេសចរណ៍ ដើម្បីផ្តល់ ទទួលព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា។
បន្ថែមពីនេះ នាយកដ្ឋាននេះ មានភារកិច្ច ជួយសម្រួលដល់ ការធ្វើដំណើររបស់ភ្ញៀវ ទេសចរណ៍លើនីតិវិធី បែបបទរដ្ឋបាល និងបង្កភាព ងាយស្រួល ភាពកក់ក្តៅជឿទុកចិត្ត ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យរបស់នាយកដ្ឋាន ធ្វើរបាយការណ៍បូក សរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋាន នគរបាលទេសចរណ៍តាម ការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈប្រគល់ឱ្យ។
សូមបញ្ជាក់ថា បច្ចុប្បន្ននាយកដ្ឋាន នគរបាលទេសចរណ៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជាប្រធាន និងមានអនុប្រធានមួយ ចំនួនទៀតជាសនាធិការ។ សាធារណជន ពិតជាឧស្សាហ៍បានជួប នគរបាលទេសចរណ៍ បំពេញភារកិច្ចនៅតាម តំបន់គោលដៅទេសចរណ៍នានា ដូចជានៅតំបន់រមណីដ្ឋាន ប្រវត្តិសាស្រ្តអង្គជាដើម។ គឺនរគបាលដែលមាន ឯកសណ្ឋានពណ៌ត្រាវ នោះហើយដែលតែងតែ ចេញល្បាត ការពារ និងជួយយក អាសាភ្ញៀវទេសចរណ៍៕
ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុម អ្នកនាំពាក្យក្រសួងមហាផ្ទៃ