ភ្ញៀវទេសចរជាងមួយម៉ឺននាក់ បានមកលេងកម្សាន្តខេត្តកែប នាថ្ងៃបុណ្យចូលឆ្នាំចិន………

(ខេត្តកែប)៖ តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះថា ក្នុងថ្ងៃចូលឆ្នាំប្រពៃណី ជនជាតិចិន-វៀតណាម កាលពីថ្ងៃទី២៩ខែ មករា ឆ្នាំ២០២៥ ម្សិលមិញ មានភ្ញៀវទេសចរដើរលេងកម្សាន្តតាម បណ្តាតំបន់រម្មណីយដ្ឋាននានា នៅទូទាំងខេត្តកែប ចំនួន១៥,៩៩៦ នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១៥,៨៨១នាក់។

លោក ប៉ុក ទាំង ប្រធានស្តីទី នៃមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់អោយដឹង នៅព្រឹកដដែលនេះថា សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ពោលក្នុងពិធីបុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាពលរដ្ឋបាន ចេញដើរលេងកម្សាន្ត នៅបណ្តាទីតាំងសំខាន់ៗមាន មានឆ្នេរលេងទឹកស្រីស ផ្សារក្តាម ឆ្នេរអង្កោល និងឆ្នេរកោះទន្សាយជាដើម។

ក្នុងនោះដែរ នៅរសៀលថ្ងៃដដែល លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យតាមដានការផ្តល់ សេវានានារបស់អាជីវករ ទៅកាន់អ្នកទេសចរ ជាពិសេសនៅឆ្នេរលេងទឹកស្រីស និងផ្សារក្តាម ដើម្បីបង្ការបាតុភាពណា មួយកើតឡើង រវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។

លោក ប៉ុក ទាំង បានបន្តថា កន្លងទៅមិនថា ពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាក មន្ទីរទេសចរណ៍ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត តែងចុះអប់រំ អាជីវករទាំងអស់ក្នុងការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរអោយមានរបៀបរៀបរយល្អ ទាំងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន និងការលក់ដូរដោយ ភាពរួសរាយរាក់ទាក់ និងស្មោះត្រង់ជាដើម ដើម្បីផ្តល់នូវទំនុកចិត្ត ជូនដល់អ្នកទេសចរ ដែលមកសំរាក លម្ហែកម្សាន្ត នៅតំបន់រមណីយដ្ឋានខេត្តកែប៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *